Trending now

សារលិខិតអបអរសាទរខួបលើកទី៧១ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

10:44 | 20/01/2021

ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០ / ថ្ងៃទី១៨ មករា ឆ្នាំ២០២១) អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារលិខិតអបអរសាទរជូនអគ្គលេខាបក្ស ប្រធានចិន លោក ស៊ី ជិនពីង នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបជាមួយអគ្គលេខាបក្ស និងប្រធានចិន លោក ស៊ី ជិនពីង (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ក៏បានផ្ញើសារលិខិតអបអរសាទរជូនសមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់