Trending now

Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត

09:18 | 16/02/2021

បុគ្គលិកក្រុមហ៊ុន នឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះ ហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាព និងពាក់ ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។

បុគ្គលិក Vietnam Airlines ត្រូវបានបំពាក់ឧបករណ៍ចាំបាច់ទាំងអស់ដើម្បីបង្ការ ការឆ្លងវីរុសកូរ៉ូណា។ (រូបថត៖ TTXVN)

តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានឲ្យដឹង ថា ក្រុមហ៊ុនបានសម្របសម្រួលយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចក្នុងការអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរាតត្បាត ដើម្បីការពារសុខ ភាពរបស់អ្នកដំណើរនិងពលករ ជាពិសេសគឺក្រោយបុណ្យតេត។ បុគ្គលិកក្រុមហ៊ុន នឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះ ហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាព និងពាក់ ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។ ចំណែកឯខាង ក្នុងយន្តហោះ ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ថ្ងៃតាមស្ដង់ដារអន្តរជាតិ ផងដែរ។

ជាពិសេសគឺ ដើម្បីជួយឧបត្ថម្ភអ្នកដំណើរក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ Vietnam Airlines បានអនុវត្តន៍គោលនយោបាយជួយប្ដូរសំបុត្រសម្រាប់អ្នកដំណើរ ដែលត្រូវធ្វើចត្តាលីស័ក ឬអ្នកដែលត្រូវរឹតត្បិតលើការធ្វើដំណើរដោយសារផលប៉ះ ពាល់បណ្ដាលមកពីជម្ងឺ Covid-19 ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា