Trending now

ឱកាសជាច្រើនសម្រាប់អភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកវៀតណាម-ឡាវ-កម្ពុជា

10:48 | 03/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

វៀតណាម ឡាវ និងកម្ពុជាកំពុងមានកាលានុវត្តភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុនេះ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនិយាយដោយឡែក និងតំបន់ទាំងមូលនិយាយរួម។

ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍នៅប្រទេសវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍នៅប្រទេសវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា
កម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ​ឯកភាពគ្នា​រៀបចំកិច្ចប្រជុំជាន់ខ្ពស់រដ្ឋាភាជាប្រចាំ កម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ​ឯកភាពគ្នា​រៀបចំកិច្ចប្រជុំជាន់ខ្ពស់រដ្ឋាភាជាប្រចាំ
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម លោក Truong Quang Nghia និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសាធារណៈកម្ពុជា លោក ស៊ុន ចាន់ថុល បានប្រគល់វត្ថុអនុស្សាវរីយ៍ ដែលបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងរីកចម្រើនរវាងភាគីទាំងពីរ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម លោក Truong Quang Nghia និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានប្រគល់វត្ថុអនុស្សាវរីយ៍ ដែលបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងរីកចម្រើនរវាងភាគីទាំងពីរ។

ធ្វើឲ្យសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយឡាវទៅជាភាពជាក់ស្តែង

យោងតាមព័ត៌មានពីនាយកដ្ឋានផ្លូវទឹកវៀតណាម បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឡាវនាពេលថ្មីៗនេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលទាំងពីរបានធ្វើជាអធិបតី​ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ ដែលក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករវាងក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ។

នាយកដ្ឋានផ្លូវទឹកវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះរវាងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ, នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវទឹកឡាវ និងក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម, នាយកដ្ឋានផ្លូវទឹកវៀតណាម។ ទន្ទឹមនឹងនោះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកវៀតណាម ដូចជា នាយកដ្ឋានដែនសមុទ្រវៀតណាម និងនាយកដ្ឋានត្រួតពិនិត្យគុណភាពវៀតណាម។

ដើម្បីសុក្រិតសេចក្តីព្រាងកិច្ចព្រមព្រៀង គណៈប្រតិភូនាយកដ្ឋានផ្លូវទឹកវៀតណាមបានជួបធ្វើការជាមួយមន្ទីរដឹកជញ្ជូន Luang Prabang ហើយបានត្រួតពិនិត្យស៊ើបអង្កេតលើផ្លូវទឹកទន្លេ៖ មេគង្គ Nam Khan ....... បំពេញទស្សនកិច្ច និងធ្វើការនៅកំពង់ផែទឹក Luang Prabang កំពង់ផែ Tha Na Leng - Vientiane Logistics Park និងកំពង់ផែ Vientiane (Km4)។

លទ្ធផលនៃការត្រួតពិនិត្យស៊ើបអង្កេតបង្ហាញថា ជាទូទៅប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសឡាវមានផ្លូវទន្លេមេគង្គជាផ្លូវទឹកសំខាន់ដែលមានបណ្តោយជាង ១,៨០០ គីឡូម៉ែត្រ ហូរកាត់ទឹកដី ក្នុងនោះជិត ១,០០០ គីឡូម៉ែត្រសម្រាប់ការដឹកជញ្ជូន ដែល​មានកំពង់ផែចំនួន ១៩ ដែលមានមធ្យោបាយដឹកជញ្ជូនទំនិញចំនួនជាង ៥០០ និងមធ្យោបាយដឹកអ្នកដំណើរជាង ៤,០០០ គ្រឿង។

តំបន់មួយចំនួនមានសក្ដានុពលយ៉ាងធំក្នុងការតភ្ជាប់ logistics ជាមួយវៀតណាម ដូចជា តំបន់កំពង់ផែវៀងចន្ទន៍ ដែលជាកំពង់ផែទន្លេភាគកណ្តាលនៃប្រទេសឡាវ និងភាគឦសាននៃទន្លេមេគង្គ។ កំពង់ផែនេះត្រូវបានតភ្ជាប់ជាមួយកំពង់ផែ Vung Ang របស់វៀតណាមតាមរយៈផ្លូវដែកឡាវ-វៀតណាម។ នេះគឺជាគម្រោងផ្លូវដែកដែលត្រូវបានសាងសង់ដើម្បីជំរុញឲ្យឡាវក្លាយជាមជ្ឈមណ្ឌលភស្តុភាក្នុងតំបន់។

យោងតាមនាយកដ្ឋានផ្លូវទឹកវៀតណាម សក្ដានុពលសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹករបស់ឡាវគឺធំធេងណាស់ និងជាឱកាសពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍នៅមានកម្រិតនៅឡើយ។ ដូច្នេះ នាយកដ្ឋានជឿជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទើបតែបានចុះហត្ថលេខានានឹងរួមចំណែកជួយគាំទ្រដល់ភាគីឡាវក្នុងដំណាក់កាលឆ្នាំ ២០២២ - ២០២៧ ក្នុងសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក រួមមានការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យប្រសើរនូវប្រព័ន្ធច្បាប់ គោលនយោបាយ ស្តង់ដារ បទប្បញ្ញត្តិ ការចុះឈ្មោះ ការត្រួតពិនិត្យគុណភាព ការគ្រប់គ្រងនិងប្រតិបត្តិការកំពង់ផែ ដឹកជញ្ជូន logistics និងខ្លឹមសារពាក់ព័ន្ធផ្សេងទៀត; បង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញពីប្រទេសឡាវទៅកាន់ប្រព័ន្ធកំពង់ផែសមុទ្រ និងកំពង់ផែផ្លូវទឹកនៃប្រទេសវៀតណាម។ ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងនេះ វាមិនត្រឹមតែជួយដល់ភាគីឡាវក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកប៉ុណ្ណោះទេ ថែមទាំងជំរុញការដឹកជញ្ជូន logistics ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរទៀតផង។

រដ្ឋមន្ត្រី Nguyen Van The និងរដ្ឋមន្ត្រី Viengsavath Siphandone បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តនាពេលខាងមុខ។
រដ្ឋមន្ត្រី Nguyen Van The និងរដ្ឋមន្ត្រី Viengsavath Siphandone បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តនាពេលខាងមុខ។

តើការតភ្ជាប់ផ្លូវទឹកជាមួយកម្ពុជាយ៉ាងដូចម្ដេច?

បើតាមតំណាងនាយកដ្ឋានផ្លូវទឹកវៀតណាមបានឲ្យដឹងថា ផ្លូវទន្លេ និងសមុទ្រនៃប្រទេសវៀតណាមតភ្ជាប់ជាមួយប្រទេសជិតខាងជាច្រើនដូចជា ចិន ឡាវ និងកម្ពុជា។ ក្នុងរយៈពេលកន្លងមក វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ ក្នុង​នោះ ចំពោះកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកដែលចូលជាធរមានចាប់តាំងពីឆ្នាំ ២០១១ តទៅ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការអនុវត្តនៃសេរីភាពខាងការធ្វើនាវាចរណ៍តាមប្រព័ន្ធទន្លេមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាវាចរណ៍ឆ្លងកាត់ព្រំដែនតាមផ្លូវទឹកដែលបានកំណត់។

ចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន ប្រទេសទាំងពីរបានបំពេញនីតិវិធីសម្រាប់មធ្យោបាយជិត ៧៨,០០០ និងនាវាជាង ៤០៦,០០០ គ្រឿង និងទំនិញជិត ២០ លានតោន និងអ្នកដំណើរជិត ១,៣ លាននាក់ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងមិត្តភាពរវាងប្រទេសទាំងពីរ។​ ជារៀងរាល់ឆ្នាំ បរិមាណទំនិញឆ្លងកាត់នឹងផ្តល់ការងារធ្វើដល់ពលករ និងប្រមូលថវិកាប្រហែល ៦០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់សហគ្រាសដឹកជញ្ជូនតាមផ្លូវទឹករបស់វៀតណាម។

នាយកដ្ឋានផ្លូវទឹកវៀតណាមបានបញ្ជាក់ថា នេះគឺជាផ្លូវទឹកដ៏សំខាន់ដែលមិនត្រឹមតែរួមចំណែកបង្កើនការដោះដូរពាណិជ្ជកម្ម និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នាយកដ្ឋានតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាវាចរណ៍រវាងប្រទេសទាំងពីរ។

ឱកាសជាច្រើនសម្រាប់អភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកវៀតណាម-ឡាវ-កម្ពុជា
ឱកាសជាច្រើនសម្រាប់អភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកវៀតណាម-ឡាវ-កម្ពុជា

យោងតាមនាយកដ្ឋានផ្លូវទឹកវៀតណាម ឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ នាយកដ្ឋាននឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផ្លូវទឹក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ក្រោមកិច្ចព្រមព្រៀងស្តីពីការ​ដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងការដឹកជញ្ជូនតាមផ្លូវទឹកជាមួយ​ឡាវ​។ ព្រមទាំងជំរុញការអនុវត្ដគម្រោងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការវៀតណាម អូស្ដ្រាលី (គម្រោង A4T ) គម្រោងមេគង្គ-ឡានឆាង។ តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្ដិការអន្ដរជាតិដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍការ​ដឹកជញ្ជូនតាមផ្លូវ​ទឹក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤