Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ

09:45 | 13/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរចំពោះបក្សភាគ កងទ័ព និងប្រជាជនទីក្រុងហាណូយអំពីសមិទ្ធផលប្រកបដោយមោទនភាពនៃឆ្នាំកន្លងមកដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ។

នាយប់ថ្ងៃទី ១១ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុក្ខទុក និងជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុងហាណូយនៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងហាណូយ។ អញ្ជើញថ្លែងក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរចំពោះបក្សភាគ កងទ័ព និងប្រជាជនទីក្រុងហាណូយអំពីសមិទ្ធផលប្រកបដោយមោទនភាពនៃឆ្នាំកន្លងមកដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំថ្មីនេះ បក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុងហាណូយគប្បីបន្ត លើកកម្ពស់ប្រពៃណីវប្បធម៌និងវីរភាព ពង្រីកសមិទ្ធផល ដែលទទួល កសាងទីក្រុងឲ្យកាន់តែស្រស់ស្អាត អរិយធម៌ និងសក្តិសមជាមួយនឹងឋានៈដ៏រុងរឿងរបស់ទីក្រុងផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ