Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc យល់ព្រមឲ្យបណ្ដាខេត្តក្រុងដែលមានជម្ងឺ Covid-19 អាចអនុវត្តការរក្សាគម្លាតសង្គម

08:52 | 09/02/2021

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ទីក្រុង ហាណូយ ទីក្រុងហាយហ្វុង និងទីក្រុងដែលកំពុងកើតមានជម្ងឺផ្សេងៗទៀត អាច អនុវត្តវិធានការដ៏តឹងរឹងដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍ រួម ទាំងវិធានការរក្សាគម្លាតសង្គម តាមសារាចរណ៍លេខ១៥ និង១៦របស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៨ កុម្ភៈ អញ្ជើញថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាល អំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នាយក រដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្ថានភាពជម្ងឺកំពុង មានការវិវឌ្ឍអវិជ្ជមាន ដោយសារការឆ្លងរាលដាលទៅក្នុងសហគមន៍ក្នុងប៉ុន្មានថ្ងៃចុង ក្រោយនេះ។ ហេតុដូច្នេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ទីក្រុង ហាណូយ ទីក្រុងហាយហ្វុង និងទីក្រុងដែលកំពុងកើតមានជម្ងឺផ្សេងៗទៀត អាច អនុវត្តវិធានការដ៏តឹងរឹងដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍ រួម ទាំងវិធានការរក្សាគម្លាតសង្គម តាមសារាចរណ៍លេខ១៥ និង១៦របស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលផងដែរ។ ចំពោះបញ្ហាវ៉ាក់សាំងការពារ Covid-19 លោកនាយករដ្ឋមន្រ្តីបាន បញ្ជាដឹកនាំថា៖ “ខ្ញុំយល់ព្រមជាមួយសំណើររបស់ក្រសួងសុខាភិបាលស្ដីពីការទិញវ៉ាក់សាំងការពារ Covid-19 របស់សម្ព័ន្ធក្រុមហ៊ុន Astra Zanenca ក្នុងត្រីមាសទី១ឆ្នាំ២០២១ភ្លាមៗ ប៉ុន្តែត្រូវធានាឲ្យសមស្របនឹងលក្ខ័ណ្ឌរបស់វៀតណាម ក៏ដូចជាលក្ខខ័ណ្ឌដែលអង្គការ សហប្រជាជាតិបានដាក់ចេញផងដែរ”។ ខ្ញុំបានអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឆ្លើយតបភ្លាមដល់អង្គការពាក់ព័ន្ធនានាអំពីបញ្ហាវ៉ាក់សាំង ដើម្បីមានប្រភពផ្គត់ផ្គង់វ៉ាក់ សាំងក្នុងត្រីមាសទី១នេះ ដំបូងបង្អស់ប្រមាណ៣០លានដូស”./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu