Trending now

រដ្ឋធានី Ha Noi មិនអនុវត្តបទបញ្ញត្តិសម្រាប់លិខិតធ្វើដំណើរអនចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ២១ ខែកញ្ញា

09:44 | 22/09/2021 ឌីណា

យុគសម័យ - អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង​ Ha Noi លោក Chu Xuan Dung បាននិយាយថា បន្ទាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ២១ ខែកញ្ញា ទីក្រុង Ha Noi មិនអនុវត្តការបែងចែកតំបន់ជា ៣ ដើម្បីការពារការរីករាលដាល និងមិនអនុវត្តបទបញ្ញត្តិលិខិតធ្វើដំណើរ​សម្រាប់បុគ្គល អង្គការនិងអាជីវកម្មដែលធ្វើដំណើរនៅក្នុងភូមិសាស្រ្តទីក្រុង Ha Noi។

តំបន់ទេសចរណ៍ជាច្រើននៅ Ba Ria-Vung Tau នឹងបើកដំណើរការឡើងវិញបន្ទាប់ពីថ្ងៃទី ១៥ ខែកញ្ញា តំបន់ទេសចរណ៍ជាច្រើននៅ Ba Ria-Vung Tau នឹងបើកដំណើរការឡើងវិញបន្ទាប់ពីថ្ងៃទី ១៥ ខែកញ្ញា
ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi
រដ្ឋធានី Ha Noi មិនអនុវត្តបទបញ្ញត្តិសម្រាប់លិខិតធ្វើដំណើរអនចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ២១ ខែកញ្ញា
ផ្លូវរដ្ឋធានី Ha Noi មុនថ្ងៃអនុវត្តវិធានការរក្សាគម្លាតសង្គម។ (រូបថត៖ Pham Hai)

នារសៀលថ្ងៃទី ២០ ខែកញ្ញា លេខាធិការរងនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Van Phong បានដឹកនាំកិច្ចប្រជុំព័ត៌មានស្តីពីដំណោះស្រាយរបស់ទីក្រុងក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ​កូវីដ ១៩ ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទីក្រុងហាណូយ ក្នុង​រយៈពេល​រក្សាគម្លាតសង្គម តាមរយៈការរៀបចំការធ្វើតេស្តដើម្បីរកឃើញករណីផ្ទុក​ជំងឺកូវីដ - ១៩ ចេញពីសហគមន៍យ៉ាងឆាប់រហ័ស ដូច្នេះចំនួនករណីនៅក្នុងសហគមន៍បានធ្លាក់ចុះជាបន្តបន្ទាប់ហើយទីក្រុងកំពុងគ្រប់គ្រងស្ថានការណ៍រាតត្បាតបានល្អ។

ហាណូយបានកែសម្រួលវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនៅតាមខ័ណ្ឌ ស្រុក ទីរួម​ខេត្តស្រុកនិង​ឃុំ ស្រុក ទីរួមស្រុក ទីក្រុងមួយចំនួនដោយមិនមានករណីឆ្លងជំងឺថ្មីនៅក្នុងសហគមន៍ (តំបន់បៃតង) ប្រជាជនកំពុងប្រមូលផលដំណាំ អាជីវកម្មនិងសេវាកម្មបានដំណើរការឡើងវិញ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១៦ ខែកញ្ញាដូចជា៖ ហាងលក់សម្ភារៈសិក្សា ហាង​ជុសជុលមធ្យោបាយធ្វើ​ដំណើរ គ្រឿងអេឡិចត្រូនិកទូរទឹកកកនិងគ្រឿងប្រើប្រាស់ក្នុងផ្ទះហាង​និង​ភោជនីយដ្ឋានលក់ម្ហូបអាហារ (មានតែលក់យកទៅផ្ទះប៉ុណ្ណោះ) និងបិទទ្វារមុនម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ។

រដ្ឋធានី Ha Noi នឹងបន្តដឹកនាំការធ្វើតេស្តនៅតំបន់ដែលមានហានិភ័យខ្ពស់ អនុវត្តការធ្វើតេស្តសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ អ្នកដឹកជញ្ជូន ...

បន្តពិនិត្យនិង​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសទី ១ សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដែលមិនបានចាក់វ៉ាក់សាំងឬពន្យាពេលចាក់វ៉ាក់សាំង បន្តការចាក់វ៉ាក់សាំង​ដូស​ទី ២ ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំង​ដូសទី ១ហើយ ដោយផ្អែកលើចំនួនវ៉ាក់សាំងដែលបានកំណត់និងចាត់ចែងដោយក្រសួងសុខាភិបាល។

ទីក្រុង Ha Noi នឹងបន្តរក្សាកងកម្លាំង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុងទីក្រុង បន្ទាប់ពីពេលវេលាដែលបញ្ចប់ការអនុវត្តវិធានការរក្សាគម្លាតសង្គម តាមការណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តីដើម្បីគ្រប់គ្រងការរាតត្បាតពីខាងក្រៅចូលក្នុងទីក្រុង។

បច្ចុប្បន្នរដ្ឋធានី Ha Noi បានចាក់វ៉ាក់សាំងចំនួន ៩៤.២% នៃការចាក់ដូសទីមួយដែលមានអាយុចាត់ពី ១៨ ឆ្នាំលើសឡើង ប៉ុន្តែស្ថានភាពទីក្រុងមិនទាន់វិលមករកភាពធម្មតាបែបថ្មីនៅឡើយទេព្រោះការចាក់វ៉ាក់សាំងដូសទី ២ មានត្រឹមតែ ១២% ប៉ុណ្ណោះ។តាមក្រសួងសុខាភិបាលកំណត់ថា ប្រសិនបើចង់វិលត្រឡប់មករកភាពធម្មតា​បែប​ថ្មី ប្រជាជន​ចាក់ដូសទីមួយ​លើសពី ៧០% និង ២០% នៃដូសទី ២ ៕

ឌីណា

Vietnam net

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់