Trending now

ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi

14:48 | 11/09/2021 ឌីណា

យុគសម័យ - មូលនិធិ Steve Bui និងមិត្តភ័ក្តិបានប្រគល់អំណោយជាង ៤២០ កញ្ចប់ រួមមាន៖ អង្ករ មី ភេសជ្ជៈ...ដល់​និស្សិត​បរទេសដែល​កំពុង​សិក្សានៅ​សាកលវិទ្យាល័យ​ចំនួន ១០ នៅក្នុងរដ្ឋធានី Ha Noi ដែល​រង​ផល​ប៉ះពាល់​ដោយ​សារការរិករាលដាល​នៃជំងឺ Covid-19។

រដ្ឋធានី Ha Noi បានបិទផ្សាយជាសាធារណបញ្ជីលេខទូរស័ព្ទបន្ទាន់ជំងឺ Covid-19 រដ្ឋធានី Ha Noi បានបិទផ្សាយជាសាធារណបញ្ជីលេខទូរស័ព្ទបន្ទាន់ជំងឺ Covid-19
HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩ HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩
ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi
តំណាងស្ថានទូតនិងសាលារៀនបានប្រគល់អំណោយដល់និស្សិតបរទេសនៅសាកលវិទ្យាល័យនានា ក្នុងរដ្ឋធានី Ha Noi ។

គណៈកម្មការរៀបចំពិធីនេះបានប្រគល់អំណោយជាង ៤២០ កញ្ចប់ដែលមានតម្លៃសរុបជាង ២០០ លានដុងដល់និស្សិតបរទេសដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ដូចជា៖ សាកលវិទ្យាល័យពហុបច្ចេកទេស សាកលវិទ្យាល័យសំណង់ស៊ីវិល; បណ្ឌិត្យសភាធនាគារ; សាកលវិទ្យាល័យធនធានទឹក សាកលវិទ្យាល័យគមនាគមនឹងដឹកជញ្ជូន សាកលវិទ្យាល័យស្ថាបត្យកម្ម សាកលវិទ្យាល័យពាណិជ្ជកម្ម; សាកលវិទ្យាល័យថាមពល សាកលវិទ្យាល័យរ៉ែ សាកលវិទ្យាល័យកិច្ចការផ្ទះក្នុងនិងសាកលវិទ្យាល័យគរុកោសល្យ Hung Yen។

ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi
តំណាងមូលនិធិ Steve Bui និងមូលនិធិមិត្តភ័ក្តិប្រគល់អំណោយដល់និស្សិតអន្តរជាតិនៅសាកលវិទ្យាល័យនានានៅរដ្ឋធានី Ha Noi

ដោយមានការយល់ដឹងពីការលំបាកដែលនិស្សិតបរទេសនៅប្រទេសវៀតណាមកំពុងឆ្លងកាត់ក្នុងរយៈពេលជិត ២ ឆ្នាំដែលមិនអាចវិលត្រឡប់ទៅមាតុប្រទេសវិញបានដើម្បីជួបជុំក្រុមគ្រួសារនិងសាច់ញាតិរបស់ពួកគេ ហើយដែលបានធ្វើឱ្យយើងខ្ញុំដែលជាអាណិកជនវៀតណាមធ្លាប់រស់នៅ និងធ្វើការ នៅឯបរទេសមានការយល់ដឹងយ៉ាងច្បាស់ជាងពេលណាទាំងអស់។ ដូច្នេះយើងបានអំពាវនាវឱ្យបងប្អូន មិត្តភ័ក្តិ និងអាជីវកម្មជាច្រើនចូលរួមសហការនិងចែករំលែកអំណោយតិចតួចដល់និស្សិតបរទេសដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសវៀតណាម។ សង្ឃឹមថា អំណោយទាំងនេះនឹងក្លាយជាការលើកទឹកចិត្ត ដើម្បីជួយនិស្សិតបរទេសមានអារម្មណ៍កក់ក្តៅហើយយល់ដឹងនូវទឹកចិត្តរបស់ប្រជាជនវៀតណាមចំពោះពួកគេ។ នេះក៏បង្ហាញពីក្តីស្រឡាញ់និងការចែករំលែកជាអន្តរជាតិដ៏អស្ចារ្យ ដើម្បីនៅពេលអនាគតពួកគេនឹងចូលរួមជាមួយជំនាន់យុវជនវៀតណាមកសាងអនាគតល្អប្រសើរសាមគ្គីភាពនិងសន្តិភាព។ សង្ឃឹមថានិសិ្សតបរទេសទាំងអស់គ្នាមានសុវត្ថិភាពនិងសុខភាពល្អ។

ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi

លោក Steve Bui ប្រធានមូលនិធិ Steve Bui និងមិត្តភ័ក្តិបានថ្លែង នៅសាកលវិទ្យាល័យពុហវិទ្យានិងបច្ចេកវិទ្យា Ha Noi។

លោក Chanthaphone Khammanichanh ទីប្រឹក្សាស្ថានទូតឡាវប្រចាំនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា“ យើងខ្ញុំមានក្តី​រំភើបចិត្តខ្លាំង​ណាស់ នៅចំពោះមុខមនោសញ្ចេនាដែលអង្គការនិងប្រជាជនវៀតណាមលៃទុកសម្រាប់និស្សិតបរទេស រួមទាំង និស្សិតឡាវក្នុងគ្រាលំបាកសាលានិងអង្គការនានាបានយកចិត្តទុកដាក់និងចែករំលែក។ នេះគឺជាប្រភពនៃការលើកទឹកចិត្ត ក៏ដូចជាបង្ហាញទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។ រហូតមកដល់ពេលនេះមិនមាននិស្សិតឡាវណាម្នាក់ឆ្លងជំងឺ Covid-19 នោះទេ ពួកគេភាគច្រើនបានសាលាបង្កលក្ខណៈអំណោយផលសម្រាប់ការចាក់វ៉ាក់សាំង​ការពារជំងឺនេះ។ យើងសង្ឃឹមថា យុវជនជំនាន់ក្រោយរបស់ប្រទេសទាំងពីរនឹងបន្តពង្រីកប្រពៃណីដ៏មានតម្លៃនេះ។

ពិធីប្រគល់អំណោយជាង ៤០០ កញ្ចប់ដល់និស្សិតអន្ដរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ១០ ក្នុងរដ្ឋធានី Ha Noi

លោក Chanthaphone Khammanichanh ទីប្រឹក្សាស្ថានទូតឡាវប្រចាំនៅវៀតណាមបានថ្លែងនៅក្នុងពិធីនេះ។

តំណាងនៃសាកលវិទ្យាល័យពហុបច្ចេកទេសនិងវិទ្យាសាស្ត្របាននិយាយថា បច្ចុប្បន្នសាលាមាននិស្សិតបរទេសប្រមាណ ១៥០ នាក់មកពី ១៤ ប្រទេសដែលភាគច្រើនមកពីប្រទេស ដូចជា កម្ពុជា ឡាវ ស្រីលង្កា ប៉ាឡេស្ទីនកូរ៉េខាងត្បូង ជាដើម។ ជំងឺនេះ​បានប៉ះពាល់ដល់ការបង្រៀននិងការរៀនសូត្រទាំងមូល។ ដូច្នេះ​ គ្រូនិងនិស្សិតនៃសាកលវិទ្យាល័យពហុបច្ចេកទេសនិងវិទ្យាសាស្ត្របានផ្លាស់ប្តូរទម្រង់នៃការបង្រៀននិងការរៀនសូត្រ ដើម្បីធានាគុណភាពនិងសុវត្ថិភាពសម្រាប់និស្សិត។ សកម្មភាពដ៏មានអត្ថន័យនេះនឹងនាំមកនូវគុណតម្លៃធំធេងថែមទាំងពូនជ្រុំមនោសញ្ចេតនាអន្តរជាតិ ជួយនិស្សិតបរទេសឱ្យស្រឡាញ់ប្រទេសវៀតណាម ដែលជាប្រជាជាតិមានទឹក​ចិត្តមនុស្សធម៌ រួសរាយរាក់ទាក់៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍