យុគសម័យ - នាថ្ងៃទី ៥ ខែកញ្ញា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការរណសិរ្សមាតុភូមិមាតុភូមិ វៀតណាមទីក្រុង Ha Noiនិងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Ha Noi (HAUFO) បានរៀបចំពិធីប្រគល់អំណោយចំនួន ១៥៤កញ្ចប់ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅ សាកលវិទ្យាល័យចំនួន ៩ ក្នុងភូមិសាស្ត្រទីក្រុង Ha Noi ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។
![]() |
![]() |
![]() |
លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi បានប្រគល់អំណោយដល់និស្សិតកម្ពុជាចំនួន ១៥៤ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យចំនួន ៩ ក្នុងទីក្រុងនេះ។ |
អំណោយចំនួន ១៥៤ រួមមាន៖ សំភារៈចាំបាច់ សំភារៈពេទ្យនិងសាច់ប្រាក់ចំនួន ៥០ ម៉ឺនដុង។ និស្សិតខ្មែរចំនួន ១៥៤នាក់ដែលគាំទ្រនៅពេលនេះគឺជាអ្នកដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងសិក្សានៅសកលវិទ្យាល័យនានា ក្នុងភូមិសាស្ត្រទីក្រុង Ha Noi ដូចជា សាកលវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យសំណង់ស៊ីវិល Ha Noi សាកលវិទ្យាល័យរ៉ែ - ភូគម្ភសាស្ត្រ។
នេះគឺជាបរិមាណអំណោយក្នុងចំណោមអំណោយសរុបចំនួន២៧០កញ្ចប់ដែលឧបត្ថម្ភដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi - សម្ព័ន្ធអង្គការមិត្តភាព Ha Noi ដើម្បីគាំទ្រដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅរដ្ឋធានី Ha Noi ដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩ ។
កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២១ គឺជាពិធីប្រគល់អំណោយចុងក្រោយ។ នាពេលថ្មីៗនេះសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi បានគៀងគរស្ថានទូតនិងអង្គការក្រៅរដ្ឋាភិបាលបរទេសនៅទីក្រុង Ha Noi ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ក្នុងពេលជាមួយគ្នានេះ HAUFO ក៏បានបញ្ជូនលិខិតជាលាយលក្ខណៈអក្សរមួយទៅកាន់ស្រុក ខ័ណ្ឌ ទីរួមស្រុកនិងបណ្តាសមាគមមិត្តភាពជាសមាជិក ដើម្បីពិនិត្យឡើងវិញនូវជនបរទេសដែលកំពុងរស់នៅសិក្សានិងធ្វើការនៅរដ្ឋធានី Ha Noi ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។
បញ្ជីឈ្មោះនិស្សិតកម្ពុជាចំនួន ១៥៤ នាក់បានបង្កើតនិងស្នើ ដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា សហការជាមួយគណៈគ្រប់គ្រងនិស្សិតនៃសាលានានា។
![]() |
គណៈអធិការនៃសាកលវិទ្យាល័យរ៉ែនិងភូមិសាស្ត្របានទទួលជួនគណៈប្រតិភូនៃសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុងHa Noi និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ha Noi។ |
លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi បានមានប្រសាសន៍ថា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi មានបំណងចង់ជួយឧបត្ថម្ភមិត្តភក្តិអន្តរជាតិជាច្រើននៅវៀតណាម ក្នុងអំឡុងពេលជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ -១៩ ។ ទន្ទឹមនឹងនេះ បានផ្សព្វផ្សាយដល់មិត្តអន្តរជាតិអំពីរដ្ឋធានី Ha Noi ដែលជាទីក្រុងរួសរាយរាក់ទាក់និងសន្តិភាព។ មិត្តភក្តិអន្ដរជាតិនឹងមានអារម្មណ៍ថា ពួកគេដូចជាប្រជាពលរដ្ឋដទៃទៀតនៃទីក្រុង។
ចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi - សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi បានសម្របសម្រួលប្រគល់អំណោយ ដើម្បីគាំទ្រជនបរទេសជាង ៧០ នាក់ដែលរស់នៅទីក្រុង Ha Noi កំពុងជួបការលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ -១៩ នៅក្នុងខណ្ឌ៖ Hoan Kiem Ho Tay និងនិស្សិតបរទេសចំនួន ២៥ នាក់មកពីអង់ហ្គោឡា កម្ពុជា កូរ៉េខាងត្បូង ឡាវ ម៉ូសំប៊ិក អាមេរិក និងជប៉ុនកំពុងសិក្សានៅបណ្ឌិត្យសភាកសិកម្មវៀតណាម។
HAUFO នឹងបន្តពិនិត្យឡើងវិញលើករណីជួបការលំបាកនិងមានប្រាថ្នាថា នឹងបន្តរៀបចំកម្មវិធីដំណាក់កាលទី ២ ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន