Trending now

លោកឯកអគ្គរដ្ឋទូតប៉េរូវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់វៀតណាម

09:51 | 08/02/2021

លោក Augusto Morelli ឯកអគ្គរដ្ឋទូតប៉េរូប្រចាំវៀតណាមចាត់ទុកថា ដោយមានលទ្ធផលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមគឺជាសមាជិកសំខាន់មួយនៅអាស៊ីនិងលើពិភពលោក។

ក្នុងការធ្វើសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងហាណូយ លោក Augusto Morelli ចាត់ទុកថា ការអនុវត្តគោលនយោបាយបើកចំហរ និងការផ្លាស់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក បានបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបថត៖ vnanet.vn)

ចំពោះការទប់ទល់នឹងជំងឺ Covid-19 នៅវៀតណាម លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមមិនមែនតែម្នាក់ឯងនៅក្នុងសង្គ្រាមនេះទេ ព្រោះនេះជាបញ្ហាសកល។ ស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរបាននិងកំពុងអនុវត្តដំណោះស្រាយជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត និងជម្រុញការចាក់វ៉ាក់សាំង។ យោងតាមលោក Augusto Morelli បានឲ្យដឹងថា ទីក្រុងហាណូយនិងទីក្រុង Lima មានភាពប្រហាក់ប្រហែលគ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរការនៃសាកលភាវូបនីយកម្ម ការដោះដូរពាណិជ្ជកម្មគឺជាកត្តាសម្រាប់ការរក្សាកំណើន និងការជម្រុញការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ ហើយវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត និងភាពស្វិតស្វាញរបស់បក្ស រដ្ឋវៀតណាមក្នុងការទទួលបន្ត និងពង្រីកលទ្ធផលនៃដំណើការអនុវត្តមាគ៌ា គោលនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង