Trending now

បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា

14:51 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបរទេសលើកដំបូងរបស់លោកលេខាធិការប្រចាំការ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត អាណត្តិ ២០២៦-២០៣១ ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាលើកនេះ បន្តបង្ហាញពីគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៤ ក្នុងនោះផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងអ្នកជិតខាងជាមួយកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលឆ្នាំថ្មី ចុលឆ្នាំថ្មី (Chol Chnam Thmay) របស់កម្ពុជា ដែលបង្ហាញពីការចែករំលែកនូវក្តីសប្បាយរីករាយ ព្រមទាំងមនោសញ្ចេតនាដ៏កក់ក្តៅ និងស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ។

ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពីជិត ៦០ ឆ្នាំមុន ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រឡើងចុះជាច្រើននៃតំបន់ និងពិភពលោក ទំនាក់ទំនងដ៏ស្អិតរមួតរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំងពីរ។ មនោសញ្ចេតនាមិត្តភាពដ៏ល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ ត្រូវបានសូនរូប និងសម្រាំងចេញពីបណ្តាឆ្នាំដែលរួមសុខរួមទុក្ខ តស៊ូជាមួយគ្នាដើម្បីដណ្តើមឯករាជ្យជាតិ រហូតដល់ដំណាក់កាលរស់ឡើងវិញ និងការកសាងប្រទេសជាតិឡើងវិញ។

ប្រទេសទាំងពីរតែងតែរួមដំណើរ ជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនាពេលបច្ចុប្បន្ន។ មូលដ្ឋានគ្រឹះនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋានសម្រាប់ដាក់ក្តីជំនឿលើអនាគតដ៏ភ្លឺស្វាង ការអភិវឌ្ឍន៍ដែលឈានហក់ផ្លោះលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនៃទំនាក់ទំនង វៀតណាម-កម្ពុជា ក្នុងបរិបទថ្មី។

បន្តប្រពៃណីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក វៀតណាម និងកម្ពុជា បានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់កម្រិត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតបន្តឹង និងពង្រឹងជំនឿទុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ បណ្តាដំណើរទស្សនកិច្ចទៅវិញទៅមក គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំភាគីទាំងពីរ ក្នុងការមិនឈប់ឈរពូនជ្រំទំនាក់ទំនង វៀតណាម-កម្ពុជា តាមស្មារតី "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង"។

បណ្តាយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់ៗ ត្រូវបានរៀបចំឡើងជាប្រចាំ និងបន្តបញ្ចេញប្រសិទ្ធភាព។ កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួលរៀបចំដោយជោគជ័យនូវសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន លើកទី ១៣ និងកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។

នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃជំនឿទុកចិត្តផ្នែកនយោបាយ ព្រមទាំងមនោសញ្ចេតនាស្អិតរមួតរវាងប្រជាជាតិទាំងពីរ ទំនាក់ទំនង វៀតណាម-កម្ពុជា បន្តរីកចម្រើនប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មានការរីកចម្រើនប្រកបដោយស្ថិរភាព។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៥ សម្រេចបាន ១១,៣៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១២% បើធៀបនឹងឆ្នាំ ២០២៤។ ភាគីទាំងពីរកំពុងឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិក នាពេលឆាប់ៗខាងមុខ៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង