Trending now

វៀតណាមនៅ អ.ស.ប៖ វៀតណាម វាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង

16:01 | 03/03/2021

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថាសកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបចំពោះការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅស៊ូដង់ខាងត្បូង ក្នុងនោះមានការបង្កើនគាំទ្រដល់ដំណើរការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិលផងដែរ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២ ខែមីនា ជាមួយបណ្តាប្រទេសដែលចូលរួមចំណែកកម្លាំងក្នុងគណៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) ។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ទាំងនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូងនាពេលកន្លងមក ដែលក្នុងនោះ UNMISS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការ វិវត្តទាំងនេះផងដែរ។ លោក ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈបេសកម្ម ដោយបានសង្កត់ធ្ងន់ទៅលើការចូលរួមចំណែករបស់វៀតណាមតាមរយៈការអនុវត្តពេទ្យយោធាកំរិត២ នៅទីក្រុង Bentiu ព្រមទាំងបានអះអាងថា វៀតណាមនឹងបន្តចូលរួមវិភាគទានយ៉ាងសកម្មបន្ថែមទៀតដល់សកម្មភាពរបស់ UNMISS នាពេលខាងមុខទៀតផង។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថាសកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបចំពោះការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅស៊ូដង់ខាងត្បូង ក្នុងនោះមានការបង្កើនគាំទ្រដល់ដំណើរការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិលផងដែរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការធានាសុវត្ថិភាពរបស់កងកំលាំង UNMISS ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយគាំទ្រដល់ការជំរុញនិងសម្របសម្រួលស្ត្រីអោយចូលរួមក្នុងបេសកកម្មនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា