Trending now

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិក លោក Antony Blinken

17:36 | 06/02/2021

យុគសម័យ - លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្ដែងនូវការត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយលោក Blinken ដើម្បីជំរុញថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ហើយចូលរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិ សុខ ការអភិវឌ្ឍ វិបុលភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិក លោក Antony Blinken

នាថ្ងៃទី៥ កុម្ភៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិក លោក Antony Blinken។

អបអរសាទរលោក Blinken ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋ អាមេរិក លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្ដែងនូវការត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយលោក Blinken ដើម្បីជំរុញថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ហើយចូលរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិ សុខ ការអភិវឌ្ឍ វិបុលភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។

លោករដ្ឋមន្រ្តី Blinken បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើក ទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ហើយបញ្ជាក់ថា អាមេរិកនឹងបន្តយកចិត្តទុក ដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម។ លោករដ្ឋមន្រ្តី Blinken ក៏បានអបអរ សាទរវៀតណាមដោយបានអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងឆ្នាំដំបូងក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង ទ្វេភាគីអភិវឌ្ឍកាន់តែខ្លាំងក្លានិងស៊ីជម្រៅជាងទៀត នាពេលខាងមុខ ដោយផ្ដោត សំខាន់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការដោះស្រាយផលវិបាកដោយ សារសង្គ្រាម ការលើកកំពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្ដុះបណ្ដាល ក៏ដូចជាជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺ Covid-19 និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្តហាទិញបានធ្វើការផ្លាស់ប្តូរវិជ្ជមាន និងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តហាទីញបន្តរឹតបន្តឹងការគ្រប់គ្រងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបញ្ចប់នាវានេសាទដែលខ្វះឯកសារត្រឹមត្រូវ (គ្មានលិខិតអន
ដំណើរកម្សាន្តមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅតំបន់សមុទ្រភាគនិរតី
លោកបណ្ឌិត Nguyen Minh Chung៖ គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាលនឹងក្លាយជាសសរស្តម្ភរឹងមាំនៃប្រព័ន្ធនយោបាយ
ឧត្តមសេនីយ៍ឯក Bui Quoc Oai ទៅទស្សនា និងត្រួតពិនិត្យនាវាដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) នៅតំប