Trending now

ខេត្ត Kien Giang ៖ពង្រីកកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីស្វាគមន៍ជនជាតិវៀតណាមនៅឯបរទេស ត្រឡប់មកស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

11:02 | 21/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - កន្លែងដាក់ឲ្យនៅដាច់ដោយឡែក ស្ថិតក្នុងតំបន់ជាប់ព្រំដែនប្រទេសកម្ពុជា ក្នុងខេត្ត Kien Giang កំពុង ពង្រីកយ៉ាងពេញទំហឹង ដើម្បីស្វាគមន៍ជនជាតិវៀតណាមដែលវិលត្រឡប់មកមាតុភូមិវិញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២១ ។

ការវាស់សីតុណ្ហភាពរាងកាយ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំសម្រាប់ការប្រយយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ខេត្ត Kien Giang ក្នុងប៉ុន្មានថ្ងៃថ្មីៗ​នេះ​គិត​ជាមធ្យមក្នុងមួយថ្ងៃៗមានបរិមាណករណីឆ្លងច្រកទ្វារ ព្រំដែនអន្តរជាតិ Ha Tien ពី ១០០ ទៅ ១២០ នាក់។ លោក Le Quoc Anh លេខាធិការគ​ណៈ​កម្មាធិការ​បក្ស​ទីក្រុង Ha Tien និងជាប្រធានគណៈកម្មាធិការ​ប្រជាជន​ទីក្រុង Ha Tien បានអោយដឹងថា ទីក្រុង Ha Tien មានកន្លែអ​ដាក់ឲ្យនៅដាច់ដោយឡែក​ចំនួន ៦ ដែលមានសមត្ថភាពទទួលមនុស្សចំនួន ១.៥៧០ នាក់​និងកំពុងពង្រីកកន្លែងដាក់ឲ្យនៅដាច់ដោយឡែក នៅឯអគារវប្បធម៌ នៅឃុំ My Duc ដែលនឹង​សមត្ថភាព​​ទទួលបានមនុស្ស ៥០០ នាក់​។

តាមការព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជិត​មក​ដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២១ ពលរដ្ឋ​វៀតណាមពីកម្ពុជាបន្តវិលត្រឡប់ទៅស្រុកកំណើតវិញ​ ដូច្នេះខេត្តនឹងទទួល​បរិមាណប្រជាជន​ជាច្រើន​គណៈកម្មាធិការដឹកនាំសម្រាប់ការប្រយុទ្ធនឹងជំងឺ COVID-១៩ នៅខេត្ត Kien Giang ​ស្នើមន្ទីរ អង្គភាព និងប្រតិភូ គណៈកម្មាធិការប្រជាជន ស្រុកនិងក្រុង បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តសកម្ម​នូវ​ភារកិច្ច​ដែលបានប្រគល់ឱ្យ​ ទទួល​ជនជាតិ​វៀតណាម​នៅបរទេស តាមរយៈ​ច្រកទ្វារព្រំដែន​វៀតណាម - កម្ពុជា នៅខេត្ត Kien Giang ។

បន្តត្រួតពិនិត្យច្រកព្រំដែនយ៉ាងតឹងរ៉ឹង ផ្លូវលំ​ដោះស្រាយករណីនៃការឆ្លងដែនព្រំដែនដោយខុសច្បាប់ អនុវត្តវិធានការដាក់ឲ្យនៅ​ដាច់ដោយឡែក​និងការធ្វើតេស្ត SARS-CoV-2 សម្រាប់ករណី​ទាំងអស់ដែលចូលក្នុងប្រទេស។

មន្ទីរសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យកន្លែងដាក់ឲ្យដាច់ដោយឡែកជាប្រចាំ ដើម្បីធានាឱ្យ​បាន​នូវការគោរពយ៉ាងតឹងរឹង​នូវវិធានការណ៍បង្ការ​និងទប់ស្កាត់នឹងជំងឺ COVID-១៩ ក្នុងកន្លែអដាក់ឲ្យ​នៅដាច់ដោយឡែក​ និងក្នុងសហគមន៍។ ទិញផលិតផលធ្វើតេស្តិ៍ COVID-១៩ គ្រឿងបរិក្ខារ​សារធាតុគីមី សម្លៀកបំពាក់ការពារ... ស្របតាមបទបញ្ជា​ ដើម្បីធានាថា​ខេត្ត​នេះ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​​ឆ្លើយតបទៅនឹង​តំបន់នានា​ក្នុង​ការបង្ការនិងទប់ស្កាត់នឹងជំងឺ COVID-១៩ ។

ពង្រឹងការឃោសនាដល់ប្រជាជនគ្រប់រូប​ ដើម្បីបង្កើន​ការប្រុងប្រយ័ត្ន សម្របសម្រួលជាមួយស្ថាប័ន​ពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការ​ល្អ​សម្រាប់ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-១៩​។ ជាពិសេ​ស​ត្រូវគោរពតាមបទបញ្ជានូវវិធានការ​ដាក់​ឲ្យ​នៅដាច់​ដោយឡែក​ ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន​អោយបានទាន់ពេលវេលា នៅពេលរកឃើញថា​ប្រជាជនវិលត្រឡប់មកពីបរទេសមកខេត្ត Kien Giang./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ