យុគសម័យ - ការនាំចេញបង្គារបស់វៀតណាមទៅកាន់ទីផ្សារតំបន់អឺរ៉ុបនិងប្រទេសលោកខាងលិចបានស្ទុះងើបយ៉ាងខ្លាំងចាប់តាំងពីដើមត្រីមាសទី ៣ នៃឆ្នាំនេះ ដោយសារផលវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម។ នេះបើយោងតាមសមាគមអ្នកនាំចេញ និងផលិត អាហារសមុទ្ររបស់វៀតណាម (VASEP)។
អាស៊ានគឺជាទីផ្សារនាំចេញសក្តានុពលសម្រាប់បង្កងវៀតណាម
ការនាំចេញបង្គាទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងខែតុលាបានឈានដល់កំណើនខ្ពស់បំផុតចាប់ពីដើមឆ្នាំនេះមកជាមួយអត្រាកំណើនរហូតដល់ទៅ ៤២ ភាគរយ ដែលមានទឹកប្រាក់ ៦៥,៤ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ក្នុងចំណោមបរិមាណនោះ ទីផ្សារធំបំផុតក្នុងតំបន់នេះដូចជាប្រទេសហូឡង់ អាល្លឺម៉ង់ បែលហ្ស៊ិក មានកំណើនខ្លាំង។
តម្លៃនាំចេញបង្គាវៀតណាមបានកើនឡើង ៣២ ភាគរយ ទៅកាន់ទីផ្សារហូឡង់ ៥៣ ភាគរយ ទៅកាន់ទីផ្សារប្រទេលអាល្លឺម៉ង់ និង ៤៨ ភាគរយទៅកាន់ទីផ្សារប្រទេសបែលហ្ស៊ិកក្នុងរយៈពេលដូចគ្នាក្នុង ២០១៩។
ទីផ្សារសហភាពអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតទី ៤ សម្រាប់បង្គាវៀតណាម ក្នុងខែតុលា ដែលមាន ១៤ ភាគរយនៃតម្លៃសរុប បន្ទាប់ពីអាមេរិក ជប៉ុន និង ចិន។
ក្នុងរយៈពេល ១០ ខែឆ្នាំនេះ ការនាំចេញបង្គារបស់វៀតណាមទៅកាន់ទីផ្សារនេះសម្រេចបានតម្លៃប្រហែល ៤៣៦,៧ លានដុល្លារ កើនឡើង ៦,៧ ភាគរយពីរយៈពេលដូចគ្នានៃឆ្នាំមុន។
ក្នុងទីផ្សារអឺរ៉ុប ភោជនីយដ្ឋាន និងហាងម្ហូបអាហារកំពុងបើកឡើងវិញជាបណ្តើរៗ។
ទន្ទឹមនឹងនេះការលក់រាយ និងលក់អនឡាញបន្តកើនឡើង និងតម្រូវការសម្រាប់បង្គាក្នុងទីផ្សារលក់រាយត្រូវគេរំពឹងថា នឹងកើនឡើងក្នុងដំណើររៀបចំសម្រាប់ការឈប់សម្រាកចុងឆ្នាំ។ យោងតាម VASEP។
VASEP បន្តថា នេះជាទីផ្សារដែលមានផលចំណេញល្អ ដែលសហគ្រាសក្នុងស្រុកជាច្រើននឹងលើកស្ទួយការនាំចេញទៅទីផ្សារនេះក្នុងខែចុងក្រោយឆ្នាំនេះ។
ជាមួយការលើកទឹកចិត្តផ្នែកពន្ធសម្រាប់បង្គាក្លាស្សេក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបវៀតណាម ដែលបានចូលជាធរមានចាប់ពីខែសីហា មកនោះការនាំចេញបង្គារបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបពីពេលនេះ រហូតដល់ដំណាច់ឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។ ការនាំចេញបង្គាសរុបសម្រាប់ពេញ ១ ឆ្នាំនេះត្រូវបានគេព្យាករថា នឹងកើនចំនួន ៩,៨ ភាគរយធៀបឆ្នាំមុនដល់តម្លៃ ៣,៧ ពាន់លានដុល្លារ។
សមាគមបានឱ្យដឹងថា អាមេរិកជាទីផ្សារនាំមុខសម្រាប់ការនាំចេញបង្គាវៀតណាមដែលមានចំណែក ២៣,៥ ភាគរយនៃតម្លៃនាំចេញសរុបសម្រាប់បង្គាវៀតណាម ទោះជាយ៉ាងណា អាមេរិកបានក្លាយជាកន្លែងរីករាលដាលនៃកូវីដ១៩ក្នុងពិភពលោក ការនាំចេញបង្គារបស់វៀតណាមទៅកាន់ទីផ្សារនេះ នៅតែកើនឡើងក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ។
តម្លៃនាំចេញទៅកាន់ទីផ្សារអាមេរិកអំឡុងពេលនេះកើនដល់ ៣៩ ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុនដល់តម្លៃ ៧៣៣,៤ លានដុល្លារ៕
(បកប្រែដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន