Trending now

គណៈប្រតិភូរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ មកទស្សនាថ្នាក់រៀនភាសាវៀតណាមនៅខេត្ដកំពត

21:48 | 28/03/2021

យុគសម័យ - ក្នុងក្របខណ្ឌមកទស្សនកិច្ចនិងអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសងទីស្នាក់ការរបស់សហគមន៍ខ្មែរ - វៀតណាម នៅខេត្តកំពត គណៈប្រតិភូរបស់ស្ថានអគ្គកុងស៊ុលវៀតណាមបានមកសួរសុខទុក្ខ លោកគ្រូ Hoang Duc Ha (ឈ្មោះ ខ្មែរ ជួនសីហា) ប្រធានសមាគមខ្មែរ - វៀតណាម នៅខេត្តកំពត

ទិដ្ឋភាពរួមនៃថ្នាក់រៀនភាសាវៀតណាម នៅខេត្តកំពត

លោកគ្រូ Hoang Duc Ha (ឈ្មោះ ខ្មែរ ជួន​សីហា​) ប្រធានសមាគមខ្មែរ - វៀតណាម​ នៅ​ខេត្តកំពត​កំពុងបង្រៀន​ភាសាវៀតណាមដល់កុមារ ៗ ជាកូនចៅរបស់​ប្រជាជន​ខ្មែរ​មានដើមកំណើតវៀតណាម នៅខេត្តកំពត។ ទោះបីមានការណាត់ជួបជាមួយមន្ត្រីនិងបុគ្គលិក​របស់​ស្ថាន​អគ្គកុងស៊ុល​ក៏ដោយ ក៏លោកគ្រូអាយុ ៦៦ ឆ្នាំ​រូប​នេះ​នៅតែ​ឆ្លៀតយកពេលវេលាសម្រាប់កុមារ ពីព្រោះ“ បារម្ភ​ថា ក្មេងៗ មិន​អាចបន្តការសិក្សាបាន” ហើយ“ គ្រូត្រូវតែ​ធ្វើជាគំរូ​សម្រាប់​កុមារ​ប្រសិនបើគ្រូអនុញ្ញាតឲ្យឈប់សម្រាកមួយពេល គេ​នឹង​ឈប់​សម្រាក​មួយសប្តាហ៍” ។

ទិដ្ឋភាពរួមនៃថ្នាក់រៀនភាសាវៀតណាម នៅខេត្តកំពត

ក្រៅពីបង្រៀនភាសាវៀតណាម លោកគ្រូ Hoang Duc Ha ក៏កំពុងបង្រៀន​ថ្នាក់ភាសារខ្មែរដល់ប្រជាជនខ្មែរ​មានដើម​វៀតណាមដែលទើបតែចាប់ផ្តើមបានមួយខែមុន។

តំណាងស្ថានអគ្គកុងស៊ុលបានប្រគល់​ម៉ូតូចាស់​មួយគ្រឿង ជូនដល់លោក Cao Van Thanh

ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលបានប្រគល់​ម៉ូតូចាស់​មួយគ្រឿង (ទ្រព្យសម្បត្តិដែលស្ថានអគ្គកុងស៊ុល​កំពុងប្រើ) ជូនដល់លោក Cao Van Thanh កើតក្នុងឆ្នាំ ១៩៦៨ គឺ ជា​អាណិកជនវៀតណាមក្រីក្រ រស់​នៅ​ក្នុងស្រុកកំពង់បាយដើម្បី​ដឹកជញ្ជូនកូនៗ (កូនប្រុស ០២ នាក់និងកូនស្រី ២ នាក់) ក្មេងស្រី) ទៅសាលារៀន./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh