Trending now

អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ៖ ការនាំចេញរបស់ប្រទេសអាស៊ានចំនួន ៦ នៅឆ្នាំ ២០២០ បានថយចុះត្រឹមតែ ២,២% ទោះបីមានជំងឺរាតត្បាតក៏ដោយ

09:25 | 15/02/2021

យុគសម័យ - ការនាំចេញរបស់ប្រទេសចំនួន ៦ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រទេសវៀតណាម បានឈានដល់ចំនួន ១,៣៥ ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះតែ ២,២% ពីឆ្នាំមុន។

អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ៖ ការនាំចេញរបស់ប្រទេសអាស៊ានចំនួន ៦ នៅឆ្នាំ ២០២០ បានថយចុះត្រឹមតែ ២,២% ទោះបីមានជំងឺរាតត្បាតក៏ដោយ

អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានផ្សព្វផ្សាយទិន្នន័យដូចពោលខាងលើនេះ និងវាយតម្លៃចំពោះការកាត់បន្ថយនេះថាមានចំនួនតិចតួចទេនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលមានឥទ្ធិពលដល់តំបន់និងពិភពលោក។

ក្នុងចំណោមប្រទេសចំនួន ៦ វៀតណាមមានកំណើននាំចេញជិត ៧% ក្នុងឆ្នាំ ២០២០ ដល់ ២៨២ ពាន់លានដុល្លារអាមេរិក។ ការធ្លាក់ចុះ ៥,២% នៃការនាំចេញទៅទីផ្សារជប៉ុនត្រូវបានបំពេញដោយមានការកើនឡើង ២៥,៧% ទៅកាន់ទីផ្សារអាមេរិក និង ១៨% ទៀតទៅទីផ្សារចិន។ ទន្ទឹមនឹងនេះដែរ ការនាំចេញរបស់ហ្វីលីពីន បានថយចុះ ១០,១% ប្រទេសថៃមានការថយចុះ ៦% ប្រទេសសិង្ហបុរីធ្លាក់ចុះ ៤,១% និងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមានការថយចុះ ២,៦% ។

គួរបញ្ជាក់ថា អតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសសមាជិកអាស៊ានទាំង ៦ បានកើនឡើងបីដងក្នុងឆ្នាំ ២០២០ ដែកើនឡើងដល់ ១៣៣,៦៦ ពាន់លានដុល្លារអាមេរិក ដោយសារតម្លៃថាមពលនិងតម្រូវការក្នុងស្រុកធ្លាក់ចុះ ដែលបណ្តាលឱ្យការនាំចូលក៏ធ្លាក់ចុះយ៉ាងខ្លាំងជាងការនាំចេញផងដែរ។

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន