Trending now

អ្នកជំនាញឥណ្ឌូនេស៊ី៖ ច្បាប់សមុទ្ររបស់ចិនធ្វើឲ្យអាក់ខានដល់កិច្ចចរចា COC

11:01 | 29/01/2021 (អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី)

នៅចំពោះមុខច្បាប់សមុទ្រថ្មីរបស់ចិនដែលកំណត់អំពីសិទ្ធិអំណាចរបស់កម្លាំងការពារឆ្នេរសមុទ្រចិនក្នុងការអនុញ្ញាតឱ្យបាញ់ប្រហារលើនាវាបរទេសក្នុងករណីចាំបាច់ អ្នកជំនាញឥណ្ឌូនេស៊ីបានឡើងសម្លេងប្រឆាំងនឹងច្បាប់នេះ។

នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីបណ្តេញនាវាកងទ័ពជើងទឹករបស់ចិននៅ Natuna ខាងជើង (រូបថត៖ Antara)

ប្រធានដេប៉ាដឺម៉ងច្បាប់នៃសាកលវិទ្យាល័យ Pancasila របស់ឥណ្ឌូនេស៊ី សាស្ត្រាចារ្យ Eddy Pratomo បានចាត់ទុកថា ការដែលចិនដាក់ចេញច្បាប់សមុទ្រកំណត់អំពីការប្រើប្រាស់កម្លាំងទំនងជា នឹងបង្កភាពតាន តឹងនៅសមុទ្រខាងកើត។ លោករូបនេះបានអះអាងថា បទប្បញ្ញត្តិនៃច្បាប់ថ្មីរបស់ចិនត្រូវបានអនុវត្តក្នុងវិសាលភាពដ៏ទូលំទូលាយ និងកែ សម្រួលដែនសមុទ្រខាងកើត ដោយមិនផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។ យោងតាមលោក ច្បាប់សមុទ្ររបស់ចិននឹងធ្វើឲ្យអាក់ខានដល់ការចរចារក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងបណ្តាប្រទេស ក្នុងនោះមានឥណ្ឌូនេស៊ីផងដែរ ហើយយើងត្រូវឡើងសម្លេងប្រឆាំងនឹងច្បាប់នេះ។

រួមមតិនឹងគ្នា សាស្រ្តាចារ្យច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី (UI) លោក Hikmahanto Juwana បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីមានកាតព្វកិច្ចថ្កោលទោសការអនុម័តលើច្បាប់នេះ។ ឥណ្ឌូណេស៊ីបានអះអាងម្តងហើយម្តងទៀតថាប្រទេសខ្លួនមិនមាន “ការទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នា” ជាមួយចិននៅសមុទ្រខាងកើតទេ ប៉ុន្តែចិនតែងតែធ្វើសកម្មភាពរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីតែម្តង៕


(អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី)

(អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង