Trending now

មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានសមុទ្រ បានមកទស្សនានិងជូនពរចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២១ដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។

09:51 | 05/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវី អញ្ជើញជូនពរ លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។

នៅក្នុងជំនួបនេះលោកឧត្តមនាវីទោ ម៉ី ឌីណា ​បានជូនពរដ៏ល្អបំផុតដល់ថ្នាក់ដឹកនាំប្រជាជនវៀតណាមនិងអគ្គកុងស៊ុលវៀតណាមក្នុងឱកាសចូលឆ្នាំថ្មី។ លោក ឧត្តមនាវីទោ បានមាន​ប្រសាសន៍​ថា​មន្ត្រីនិងនាយទាហាន​នៅ​មូលដ្ឋានសមុទ្រ​បានតាមដាន​សភាពការណ៍របស់វៀតណាម​ជាប្រចាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ដ៏​ធំៗ​និងមានសេចក្តីរីករាយជា​ខ្លាំងចំពោះ​សមិទ្ធិផលធំ ៗ ដែលប្រជាជនវៀតណាម​ទទួលបាន ក្រោមការដឹកនាំប្រកបដោយ​ឆ្លាតវៃ​របស់​បក្សកុម្មុយនិស្ត​វៀតណាម។

តាមរយៈស្ថានអគ្គកុងស៊ុល លោក​ឧត្តមនាវីទោ នាយទាហាន​និងពលទាហាន​នៃកំពង់​ផែយោធារាម​បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​និង​សមមិត្ត​ Nguyen Phu Tong បានបោះឆ្នោតជ្រើស​រើសជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្មោះត្រង់ សាមគ្គីភាពនិងមិត្តភាពរវាង វៀតណាមនិងកម្ពុជា./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម