យុគសម័យ - ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់អាណិកជនវៀតណាម រួមជាមួយការឧបត្ថម្ភពីស្ថានអគ្គកុងស៊ុល ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងទីក្រុង Ho Chi Minh ថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃ ត្រូវបានបើកដំណើរការឡើងវិញ ។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគមន៍នៅទីនេះ រួមជាមួយការឧបត្ថម្ភពីស្ថានអគ្គកុងស៊ុល ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងទីក្រុង Ho Chi Minh ថ្នាក់រៀននេះឥតគិតថ្លៃដែលត្រូវបានបើកដំណើរការឡើងវិញហើយ។
នាសព្វថ្ងៃនេះ ប្រជាជនវៀតណាមប្រមាណ ១៨០.០០០ នាក់កំពុងសិក្សា ធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា។ ថ្វីបើពួកគេមានស្ថានភាពរស់នៅខុសគ្នាក៏ដោយ ក៏អាណិកជនវៀតណាមម្នាក់ៗ បានចែករំលែកសេចក្តីប្រាថ្នា ដើម្បីធ្វើឱ្យជីវិតមានស្ថេរភាព រស់នៅប្រកបដោយល្អក្នុងសហគមន៍ និងទទួលបានជោគជ័យ នៅប្រទេសសាមី។ ព្រមទាំង បន្តពង្រីក អភិវឌ្ឍសហគមន៍ ថែរក្សាអត្តសញ្ញាណវប្បធម៌និងប្រពៃណីជាតិ រក្សាភាសាវៀតណាមនិងលើកកម្ពស់សកម្មភាពតម្រង់ប្រភពដើម។ នេះក៏ជាមូលហេតុដែលថ្នាក់រៀនភាសាវៀតណាមសម្រាប់កុមារនិងកុមារជនជាតិវៀតណាម នៅឯខេត្តកោះកុង (ភាគនិរតីនៃប្រទេសកម្ពុជា) ត្រូវបានបើកឡើងវិញ។
ភាគច្រើននៃអាណិកជនវៀតណាម នៅប្រទេសកម្ពុជា មានស្ថានភាពរ់សនៅលំបាកខ្លាំង ពួកគេភាគច្រើនមិនទាន់ចូលសញ្ជាតិខ្មែរ ហើយគ្មានការងារធ្វើឲ្យមានស្ថេរភាព។ នោះនាំឱ្យមានការពិតដែលថាកុមារៗ អាណិកជមវៀតណាមជាច្រើននាក់ធំឡើង មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីសិក្សា ឬប្រសិនបើពួកគេមានសំណាងគ្រប់គ្រាន់ ដើម្បីទៅសាលារៀន នៅប្រទេសកម្ពុជា ប៉ុន្តែពួកគេស្ទើរតែមិនអាចនិយាយភាសាវៀតណាមបានទេ។
លោក Nguyen Nhi Anh ប្រធានសមាគមខ្មែរ - វៀតណាមនៅខេត្តកោះកុងបានមានប្រសាសន៍ថា មុនពេលនេះ សមាគមបានជួលកន្លែងមួយដើម្បីបើកថ្នាក់បង្រៀនភាសាវៀតណាម ដោយឥតគិតថ្លៃសម្រាប់បងប្អូនអាណិកជនវៀតណាម ប៉ុន្តែដោយសារកង្វះថវិកា ថ្នាក់នេះត្រូវតែបិទអស់រយៈពេលជាង ២ ឆ្នាំ។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគមន៍នៅទីនេះ រួមជាមួយការឧបត្ថម្ភពីស្ថានអគ្គកុងស៊ុល ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងទីក្រុង Ho Chi Minh ថ្នាក់រៀននេះឥតគិតថ្លៃដែលត្រូវបានបើកដំណើរការឡើងវិញហើយ។
រហូតមកដល់ពេលនេះសាលាបានទាក់ទាញសិស្សជាង ២០ នាក់ដែលជាកូនរបស់បងប្អូនអាណិកជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា
ដោយកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនខ្មែរមានដើមកំណើតវៀតណាមនៅទីនេះ លោកអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ Vu Ngoc Ly បានចែករំលែកថា“ អាចនិយាយបានថា ថ្នាក់រៀននិងទីស្នាក់ការនៃសមាគមន៍ខ្មែរ - វៀតណាមនៅទីនេះនៅតែសាមញ្ញណាស់ ប៉ុន្តែជាមួយនឹងសហគមន៍ក្រីក្រមួយដែលមានក្តីសុបិនដ៏យូរអង្វែងអំពីទីកន្លែងផ្ទាល់ខ្លួន ខ្ញុំគិតថា ជាមួយនឹងទីស្នាក់ការបែបនេះវាក៏មានន័យច្រើនណាស់ ដែលឆ្លើយតបការរំពឹងទុករបស់បងប្អូនខ្មែរមានដើមកំណើតវៀតណាមដែរ” ។
រហូតមកដល់ពេលនេះសាលាបានទាក់ទាញសិស្សជាង ២០ នាក់ដែលជាកូនរបស់បងប្អូនអាណិកជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រៀនភាសាខ្មែរនិងវៀតណាម យោងតាមកម្មវិធីអប់រំដែលកំពុងអនុវត្ត នាពេលរសៀល។
ចូលមកថ្នាក់រៀនដោយក្តីស្រឡាញ់ចំពោះកូនសិស្ស អ្នកគ្រូ Duong Kim Hue ដឹងពីការលំបាកនិងគុណវិបត្តិរបស់កុមារអាណិកជនវៀតណាម និងកាត់ចង់ជួយកុមារអាណិកជនវៀតណាមចូលរៀនថ្នាក់វប្បធម៌និងរៀនភាសាវៀតណាម។
ដោយក្តីស្រឡាញ់និងការទទួលខុសត្រូវរបស់អ្នកគូម្នាក់ គាត់តែងតែលើកទឹកចិត្តកុមារឱ្យមកថ្នាក់រៀនភាសាវៀតណាម៖“ ខ្ញុំចង់អោយពួកគេចេះភាសាជាច្រើន ជាពិសេសគឺភាសាវៀតណាម។ តាមនោះកូនសិស្សនឹងដឹងថា ពួកគេមានដើមកំណើតជាជនជាតិវៀតណាមហើយពួកគេកប្បីចេះភាសាកំណើតរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ប្រជាជនកាន់តែច្រើននឹងដឹងអំពីថ្នាក់នេះ ក៏ដូចជាសិស្សជាច្រើននាក់ទៀតនឹងមកចូលរៀនក្នុងថ្នាក់នេះដែរ” ។
អ្នកគ្រូ Duong Kim Hue
អាណិកជនវៀតណាមមានការយល់ដឹងកាន់តែច្រើនអំពីសារសំខាន់នៃការរក្សាភាសាវៀតណាមចំពោះការវត្តមាននិងការអភិវឌ្ឍរបស់ជនជាតិវៀតណាម នៅឯបរទេស។ ក្នុងនាមជាសហគមន៍ជនជាតិមួយដែលមានអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួន ក្នុងប្រទេសាមី។ សកម្មភាពត្រូវបានរៀបចំឡើង ដើម្បីថែរក្សា ការពារនិងផ្សព្វផ្សាយភាសាវៀតណាម នៅក្នុងសហគមន៍ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ក៏ដូចជាបង្ហាញពីបំណងប្រាថ្នានិងការខិតខំប្រឹងប្រែងរបស់សហគមន៍ជនជាតិវៀតណាម នៅឯបរទេស ដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌និងប្រពៃណី ដែលក្នុងនោះផ្តោតលើការថែរក្សាភាសាជាតិ./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: VOV)
មតិពីមិត្តអ្នកអាន