Trending now

ឯកឧត្តម អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និង លោកជំទាវ ប្រធាន VUFO អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា

10:57 | 07/11/2020 (សរុបដោយវិច្ឆិកា)

បន្ទាប់មក ឯកឧត្តម ង្វៀន កួកយ៊ុង អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងចំណាប់អារម្មណ៍ លើកសរសើរពីកម្ពុជា និងបណ្តាកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជូនពរកម្ពុជា។

ឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្រ្តី ការបរទេស​ និង ប្រធានសម្ព័ន្ធអង្គការមិត្តភាពធវៀតណាមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទី ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយម ព្រមទាំងមន្រ្តីស្ថានទូត និងគ្រួសារ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា (០៩ វិច្ឆិកា-១៩៥៣ -០៩ វិច្ឆិកា ២០២០) ក្រោមអធិបតីភាព ឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្រ្តី ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម -ដោយមានការចូលរួមពី ឯកឧត្តម Nguyen Huy Tang អនុប្រធានគណៈកម្មាធិការមជ្ឈិមក្សទំនាក់ទំនងការបរទេសនៃបក្សកុម្មុយនីស្តវៀតណាម, លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពធវៀតណាម ( Viet Nam Union of Friendship Organisation-VUFO),

ឯកអគ្គរាជទូត/រដ្ឋទូតអាស៊ាន និងតំណាងនៃបណ្តាស្ថានទូតអាស៊ាន, សមាគមមិត្តភាពវៀតណាម-កម្ពុជា សមាគមកូនកាត់កម្ពុជា-វៀតណាម និសិ្សតកម្ពុជា សិក្ខាកាមនគរបាល សិក្ខកាមយោធា សរុបចំនួន ២០០នាក់។

កម្មវិធីនេះមានការសំដែងរបាំជូនពរ-សំដែងដោយក្រុមនិស្សិតកម្ពុជា និងការរាំចង្វាក់ម៉ារីសុនរបស់សិក្ខាកាមយោធាកម្ពុជា សិក្សាក្នុងប្រទេសវៀតណាម។

កម្មវិធីសំខាន់គឺ ពិធីបង្ហូតទង់ជាតិកម្ពុជា អមដោយការច្រៀងបទគោរពទង់ជាតិរបស់មន្ត្រីស្ថានទូត និងនិស្សិត សិស្ស ដោយមានភ្ញៀវបរទេស ឯកអគ្គរាជ/រដ្ឋទូត នៃបណ្តាប្រទេសអាស៊ាន ឈរគោរពទង់ជាតិដែលមានសិក្ខាកាមយោធា មួយក្រុមជាអ្នកបង្ហូតទង់ជាតិ។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងសុន្ទរកថាអបអរសាទរបុណ្យឯករាជ្យជាតិសមិទ្ធិផលដែលកម្ពុជាទទួលបានពីសម័យព្រះរាជាណាចក្រទី១ ដល់សម័យសម្តេចតេជោ រួមទាំងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិកាមកម្ពុជា-វៀតណាម។

បន្ទាប់មក ឯកឧត្តម ង្វៀន កួកយ៊ុង អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងចំណាប់អារម្មណ៍ លើកសរសើរពីកម្ពុជា និងបណ្តាកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជូនពរកម្ពុជា។

ជាកិច្ចបញ្ចប់ កម្មវិធី Toast, បង្ហោះប៉េងប៉ោង និងពិធីថតរូបអនុស្សាវរីយ៍ ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវកិត្តិយស។

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស