នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម ទៅជូនពរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។
![]() |
![]() |
![]() |
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា |
តាងនាមថ្នាក់ដឹកនាំក្រសួង និងកម្មាភិបាលក្រសួងការបរទេសវៀតណាម លោក Do Hung Viet អនុរដ្ឋមន្ត្រី បានជូនពរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩) ជូនចំពោះលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា មន្ត្រី និងបុគ្គលិកស្ថានទូតកម្ពុជាប្រចាំវៀតណាម។
លោក Do Hung Viet បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអនុរដ្ឋមន្ត្រី ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងនាំប្រទេសកម្ពុជាបន្ដរីកចម្រើន។
ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
![]() |
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម |
ដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរជួយពង្រឹងការជឿទុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងតម្រង់ទិសបានទាន់ពេលនូវទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរៀបចំសកម្មភាពសំខាន់ៗរវាងប្រទេសទាំងពីរឱ្យបានល្អ។ ជាមួយនឹងមនោសញ្ចេតនាល្អប្រសើរ និងផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Do Hung Viet សង្ឃឹមថា លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម នឹងជាស្ពានតភ្ជាប់ និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន