Trending now

វៀតណាម៖ អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ

17:00 | 10/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

កាលពី ៦៩ ឆ្នាំមុន ប្រជាជនហាណូយរាប់ម៉ឺននាក់បានស្វាគមន៍យ៉ាងសប្បាយរីករាយចំពោះកងទ័ពជ័យជម្នះ វិលត្រឡប់មកវិញ រំដោះរដ្ឋធានី។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលបង្ហាញពីការបញ្ចប់ដោយជោគជ័យនៃសង្រ្គាមតស៊ូដ៏លំបាក លះបង់ ប៉ុន្តែរុងរឿងរបស់ប្រជាជនរដ្ឋធានីនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម។

អបអរសាទរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំងនៅទីក្រុង Montpellier អបអរសាទរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំងនៅទីក្រុង Montpellier
មុខម្ហូបឆ្ងាញ់ៗ ចំនួន ៦៩ មុខ ដែលចម្អិនពីក្តាម Ca Mau មុខម្ហូបឆ្ងាញ់ៗ ចំនួន ៦៩ មុខ ដែលចម្អិនពីក្តាម Ca Mau
វៀតណាម៖ អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ
វៀតណាម៖ អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ

ថ្ងៃទី ១០ តុលា ជាថ្ងៃអបអរសាទរលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤-១០ តុលា ២០២៣)។ ក្នុងឱកាសនេះ អត្ថបទចុះផ្សាយលើការសែតហាណូយដែលមានចំណងជើងថា “បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍន៍រដ្ឋធានី” បានសង្កត់ធ្ងន់ថា៖ ទីក្រុងហាណូយនៅចំពោះមុខនឹងកាលានុវត្តភាព និងឱកាសអភិវឌ្ឍន៍ថ្មី។ យោងតាមអត្ថបទនោះ ទីក្រុងហាណូយបានពង្រឹងផែនការ និងការកសាងស្ថាប័ន ដើម្បីសម្រេចបាននូវគោលដៅក្លាយជាទីក្រុង “វប្បធម៌-អារិយ្យធម៌-ទំនើប” ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ១៥ របស់ការិយាល័យនយោបាយ (ឆ្នាំ២០២២)។ តាមនោះ ដោយមានគម្រោងកែសម្រួលរួមនៃផែនការទូទៅសម្រាប់ការសាងសង់រដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៦៥ ទីក្រុងបានផ្តោតលើការអភិវឌ្ឍទីក្រុងចំនួនពីរចំណុះរដ្ឋធានី ដែលជាប៉ូលនៃការអភិវឌ្ឍន៍ថ្មី ខណៈ ក៏ជួយពង្រីកដង់ស៊ីតេប្រជាជននៅក្នុងតំបន់ខាងក្នុងទីក្រុងផងដែរ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ នៃទិវារំដោះរដ្ឋធានី ព្រឹត្តិការណ៍រំលឹកខួបជាច្រើនបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នាព្រឹកថ្ងៃទី ១០ តុលា នៅស្រុក Thach That ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងវិនិយោគសំណង់ស៊ីវិលទីក្រុងហាណូយបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន Thang Long ដែលតភ្ជាប់ពីផ្លូវជាតិ លេខ ២១ ទៅកាន់ផ្លូវល្បឿនលឿន Hoa Lac - Hoa Binh។ គម្រោងនេះមានគោលបំណងអនុវត្តផែនការតភ្ជាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិនិងរដ្ឋធានីហាណូយ។

មុននោះ ម្សិលមិញមានសន្និសីទសរសើរគំរូជឿនលឿន មនុស្សល្អ និងអំពើល្អ; លើកតម្កើងដល់ប្រជាពលរដ្ឋរដ្ឋធានីឆ្នើមក្នុងឆ្នាំ ២០២៣ និងព្រឹត្តិការណ៍ជាច្រើនទៀតត្រូវបានរៀបចំឡើងផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម