Trending now

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

11:07 | 09/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ / ៩ វិច្ឆិកា ២០២៤) នៅថ្ងៃទី ៨ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើសារអបអរសាទរជូនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Dak Lak (ប្រទេសវៀតណាម) ជួបសំណេះសំណាល និងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្តមណ្ឌលគិរី
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើកន្រ្តកផ្កាថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី; លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់ក្នុងគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមអបអរសាទរកម្ពុជាបានរៀបចំការបោះឆ្នោតនានាប្រកបដោយជោគជ័យ បង្កើតរដ្ឋាភិបាលថ្មី រក្សាបាននូវស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្ដរជាតិ។

ក្នុងនាមជាប្រទេសជិតខាងទាំងពីរ ដែលបានប្រកៀកស្មាគ្នាឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ វៀតណាមបាននិងកំពុងបន្តខិតខំប្រឹងប្រែងរួមគ្នាជាមួយកម្ពុជា ដើម្បីបន្តថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រពៃរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម ជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា។ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅនិងមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

កងទ័ពការពារព្រំដែនខេត្ត Dak Lak (ប្រទេសវៀតណាម) ជួបសំណេះសំណាល និងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្តមណ្ឌលគិរី កងទ័ពការពារព្រំដែនខេត្ត Dak Lak (ប្រទេសវៀតណាម) ជួបសំណេះសំណាល និងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្តមណ្ឌលគិរី

ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣/ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣) នាថ្ងៃទី ៨ ខែវិច្ឆិកា សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dak Lak ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានជួបសំណេះសំណាល និងប្រគល់អំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម ទៅជូនពរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស