Trending now

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

09:20 | 10/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី ៩ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Dak Lak (ប្រទេសវៀតណាម) ជួបសំណេះសំណាល និងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្តមណ្ឌលគិរី កងទ័ពការពារព្រំដែនខេត្ត Dak Lak (ប្រទេសវៀតណាម) ជួបសំណេះសំណាល និងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្តមណ្ឌលគិរី
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
រូបថត TTXVN
រូបថត TTXVN

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើកម្រងផ្កាថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញផ្ញើលិខិតអបអរសាទរថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំវៀតណាមសំខាន់ៗបានអបអរសាទរចំពោះសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក; ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ កម្ពុជានឹងបន្តទទួលបានសមិទ្ធិផលជាច្រើនបន្ថែមទៀតក្នុងកិច្ចការ កសាងប្រទេសកម្ពុជាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី