Trending now

ព្យុះទីហ្វុង Hagibis ផ្ដាច់ជីវិតមនុស្សកើនដល់១១នាក់ និងច្រើនជាង ១០០នាក់រងរបួស នៅជប៉ុន

11:51 | 13/10/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុងដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន បានកើនដល់ ១១នាក់ ហើយ ខណៈ១៧នាក់បាត់ខ្លួន និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស។

ព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៦០ ឆ្នាំ៖ ព្យុះ Hagibis វាយប្រហារប្រទេសជប៉ុន (ប្រភព៖ Youtube)

ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថាជាព្យុះដ៏កំណាចបំផុត ក្នុងរយៈពេលជាង៦០ឆ្នាំនេះ កំពុងបក់បោក ទៅកាន់ឆ្នេរភាគខាងកើតនៃប្រទេសជប៉ុន ជាមួយល្បឿន២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បន្ទាប់ពីវាបានវាយប្រហារ លើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។

ព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៦០ ឆ្នាំ៖ ព្យុះ Hagibis វាយប្រហារប្រទេសជប៉ុន (រូបថតៈ AP)

គួរបញ្ជាក់ថា មកទល់ពេលនេះ ផ្ទះច្រើនជាង២៧០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្ស រាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរជប៉ុន កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរក មនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងបក់បោកទៅកាន់តំបន់សមុទ្រ នៅថ្ងៃអាទិត្យនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា