ជក់ចិត្ត មានការបេ្តជ្ញាចិត្ត ក្លាហាន នៅពេលឈានមុខគេច្នៃប្រឌិតសម្រាប់ដំណោះស្រាយបច្ចេកវិទ្យាថ្មីនៅប្រទេសវៀតណាម លោក វូយ៉ាលៀន (Vu Gia Luyen) បានក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមយុវជនទាំង ១០ នាឆ្នាំ២០២១ ក្នុងវិស័យអាជីវកម្មនិងចាប់ផ្តើមធុរកិច្ច។ ដំណោះស្រាយបច្ចេកវិទ្យារបស់ CEO វ័យក្មេងរូបនេះបានរួមចំណែកដោះស្រាយបញ្ហាសង្គម ជាពិសេសក្នុងដំណាក់កាលប្រឆាំងនឹងជំងឺ covid – ១៩ របស់ប្រទេសវៀតណាម។
![]() |
ដោយការជក់ចិត្តចំពោះការបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗជាមួយនឹងម៉ាកយីហោវៀតណាម លោក វូយ៉ាលៀន (Vu Gia Luyen) បានបង្កើតក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានអន្តរជាតិ (InterITS) បានស្រាវជ្រាវ និងបង្កើតផលិតផល និងសេវាកម្មទូរគមនាគមន៍ ក៏ដូចជាដំណោះស្រាយអនុវត្តបញ្ញាសិប្បនិម្មិត។ រូបថត៖ កុងដាតt |
តាំងពីពេលនៅកំពុងរៀន ហើយជានិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ លោក វូយ៉ាលៀន (Vu Gia Luyen) មានសំណាងដែលបានចូលរួមក្នុងគម្រោងធំៗ និងតូចជាច្រើនជាមួយអ្នកជំនាញបច្ចេកវិទ្យាធ្វើការក្នុងក្រុមហ៊ុនធំៗ ដូចជា FPT, Viettel, MP Group... នេះគឺជាកន្លែងល្អជួយនិស្សិតវ័យក្មេងដែលទើបបញ្ចប់ការសិក្សា ដូចជាយុវជន លៀន (Luyen) បានសន្សំទុកបទពិសោធន៍ រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។
ចុងឆ្នាំ២០០៩ លោក វូយ៉ាលៀន (Vu Gia Luyen) បានធ្វើការក្នុងក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា Viettel គ្រុប និងមានបទពិសោធន៍ជាច្រើនដែលមិនអាចបំភ្លេចបាននៅទ្វីបអាហ្វិ្រក។ ពីព្រោះនោះគឺជាឱកាសធ្វើការដែលលោក លៀន (Luyen) បានដាក់ពាក្យនិងស្ម័គ្រចិត្តទៅធ្វើការនៅទីនោះ នៅពេលដែលគាត់ទើបមានអាយុ ២៤ ឆ្នាំ។ ក្នុងអំឡុងពេលធ្វើការនៅទ្វីបអាហ្វ្រិក លោក លៀន (Luyen) បានធ្វើដំណើរទៅខេត្តដាច់ស្រយាល និងលំបាកបំផុតនៃប្រទេស Mozambique យល់ដឹងនូវហេដ្ឋានរចនាសម្ព័ន្ធនៅទីនោះ ចាប់ពីពេលនោះ លោក លៀន (Luyen) រួមជាមួយសហការីរបស់លោក បានជូនប្រជាជនទីនោះនូវសេវាកម្មទូរគមនាគមន៍ល្អបំបផុតជាមួយចំណាយទាបបំផុត រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
រហូតដល់ខែតុលា ឆ្នាំ២០១៥ លោក វូយ៉ាលៀន (Vu Gia Luyen) បានមានការសម្រេចចិត្តដ៏ផ្សងព្រេងរបស់ខ្លួនគឺការចាកចេញពីសុវត្ថិភាព ស្ថេរភាព នៅពេលធ្វើការក្នុងក្រុមហ៊ុនទូរគមនាគមន៍ធំមួយរបស់ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមធុរកិច្ច។ បន្ទាប់មក ក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាអន្តរជាតិ (ITS) បានបង្កើតឡើងដោយលោក លៀន (Luyen) និងសហការីចំនួន ៣ នាក់ទៀត។
ដំណោះស្រាយនិងសេវាកម្មភាគច្រើនរបស់ក្រុមហ៊ុន ITS នៅពេលនេះគ្រាន់តែជាការផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ កសាងដំណោះស្រាយអំពីសេវាកម្មតម្លៃបន្ថែម (VAS) ចម្រៀងសិទ្ធិបញ្ញាអន្តរជាតិ (CRBT) លេងកម្សន្តលើទូរស័ព្ទដៃ...
បន្ទាប់ពីទទួលភាពជោគជ័យពីសេវាកម្មទូរគមនាគមន៍ លោក វូយ៉ាលៀន (Vu Gia Luyen) រួមជាមួយសហការីនៃ ITS បានដាក់ចេញគោលដៅធំជាងនោះ ដែលកំពុងតែផ្លាស់ប្តូរជាបណ្តើរៗ ទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យា។ អស់រយៈពេលជិត ៤ ឆ្នាំ ផលិតផលបច្ចេកវិទ្យាថ្មីៗ ជាច្រើនបានបង្កើតជាបន្តបន្ទាប់។ ទាំងនេះគឺជាដំណោះស្រាយការហៅម៉ាក់យីហោ Voice Brandname ដំណោះស្រាយជីវមាត្រសំឡេង Voice Biometrics ដំណោះស្រាយប៉ុស្តិ៍ទូរទស្សន៍មជ្ឈិមនិម្មិត Callbot ដំណោះស្រាយផ្ទៀងផ្ទាត់ហត្ថលេខា Viet Signature ដំណោះស្រាយការផ្ទៀងផ្ទាត់អតិថិជនតាមវីដេអូ KYC និងដំណោះស្រាយវិធីសាស្រ្តលក់ដូរ Smart Sales...
![]() |
លោក វូយ៉ាលៀន (Vu Gia Luyen) - យុវជនវៀតណាមគំរូមួយរូប ក្នុងវិស័យចាប់ផ្តើមធុរកិច្ចរបាយការណ៍។ រូបថត៖ លោក វូយ៉ាលៀន (Vu Gia Luyen) ផ្គត់ផ្គង់ |
បច្ចុប្បន្ននេះ ITS បានចុះបញ្ជីសិទ្ធិបញ្ញាជាមួយនឹងផលិតផលបច្ចេកវិទ្យាផ្សេងៗប្រហែល ៣០ រួមទាំងផលិតផលផ្តាច់មុខមួយចំនួននៅក្នុងប្រទេសវៀតណាម ដូចជា Voice Biometrics ឬ KYC ជាដើម។ ទន្ទឹមនឹងនោះ លោក លៀន(Luyen) បានបន្តបង្កើតក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍម៉ាក់យីហោវៀតណាម (BDS) ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍ ITS។
មិនត្រឹមតែបម្រើសហគ្រាសខ្នាតធំប៉ុណ្ណោះទេ ITS ក៏មានគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ដោយប្រព័ន្ធ Smartbot និងដំណោះស្រាយ AI Smartcall ITS ត្រូវបានជ្រើសរើសជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានទាំងបី ដើម្បីគាំទ្ររាប់រយសហគ្រាសធុនតូច និងមធ្យម។
ក្រៅពីពេលវេលានៃការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យា លោក លៀន (Luyen) និងសហការីរបស់គាត់នៅក្នុងក្រុមហ៊ុនបានសាងសង់ និងបង្កើតប្រព័ន្ធប៉ុស្តិ៍ទូរទស្សន៍មជ្ឈិមនិម្មិត Callbot គាំទ្រដល់គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការ និងប្រឆាំងជំងឺ COVID- ១៩ ក្នុងឆ្នាំ ២០២១ - ២០២២ បានធ្វើការហៅទូរស័ព្ទរំលឹកជាង ៤ លានដង ការស្ទង់មតិ និងទទួលបានព័ត៌មានពីប្រជាជនក្នុងតំបន់ដែលមានជំងឺរាតត្បាត។
![]() |
អគ្គនាយកក្រុមហ៊ុន លោក វូយ៉ាលៀន (Vu Gia Luyen) ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមទាំង ១០ ក្នុងឆ្នាំ ២០២១។ រូបថត៖ លោក វូយ៉ាលៀន (Vu Gia Luyen) ផ្គត់ផ្គង់ |
លោក វូយ៉ាលៀន (Vu Gia Luyen) តែងតែគិតគូរ និងយល់ដឹងអំពីបេសកកម្មរបស់គាត់ពីឱកាសសិក្សា និងសមត្ថភាពពីកំណើតក្នុងផ្នែក IT។ នោះពោលគឺបង្កើតផលិតផលបច្ចេកវិទ្យាដែលជួយមនុស្សឱ្យបង្កើនទ្និនផលកាងារ ប្រើប្រាស់ពេលវេលាដោយប្រសិទ្ធភាព ។ ដើម្បីតាមរយៈនោះ ពួកគេមានពេលកាន់តែច្រើនដើម្បីកែលម្អគុណភាពជីវិតរបស់ពួកគេ៕
លោក CEO វូយ៉ាលៀន (Vu Gia Luyen) និងក្រុមហ៊ុន ITS មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ និងប័ណ្ណកោតសរសើរជាច្រើន៖ សហគ្រិនវ័យក្មេងឆ្នើមចាប់ផ្តើមធុរកិច្ចទាំង ១០ ក្នុងឆ្នាំ ២០២១ ពានរង្វាន់សាវខូវ (Sao Khue) ២០២១ ពានរង្វាន់ទីក្រុងឆ្លាតវៃឆ្នាំ ២០២១; ពានរង្វាន់ផលិតផលផ្លាស់ប្តូរឌីជីថលឆ្នើម - Digital Award ឆ្នាំ ២០១៩ ឆ្នាំ ២០២១ ប័ណ្ណកោតសរសើររបស់សហភាពសហព័ន្ធយុវជនវៀតណាម ... |

btau r dichithal
Công tắc kỹ thuật số
មតិពីមិត្តអ្នកអាន