Trending now

វៀតណាមកំពុងបំផុសគំនិតអំពីការអភិវឌ្ឍមនុស្ស

13:29 | 27/02/2021

ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ -១៩ បានធ្វើឱ្យមនុស្សរាប់លាននាក់ស្លាប់ ហើយជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់ត្រូវរងផលប៉ះពាល់ជាអវិជ្ជមាន បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធសុខាភិ បាលនិងសន្តិសុខសង្គមនៃប្រទេសទាំងអស់ ជាពិសេស ប៉ះពាល់ដល់ការទទួល ផលពីសិទ្ធិមនុស្ស។ ក្នុងបរិបទនោះ ការធានាសុវត្ថិភាពសម្រាប់សង្គមនៅចំពោះមុខជំងឺរាតត្បាតគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុតសម្រាប់សមាជិកនីមួយៗក្នុងសង្គម សម្រាប់ការធានានូវការទទួលផលពេញលេញពីសិទ្ធិមនុស្ស។ រាល់គោលនយោបាយ ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលនេះ កំពុងតែបំផុសគំនិតអំពីការអភិវឌ្ឍមនុស្ស។

ជាមួយនឹងសន្ទស្សន៍ HDI ចំនួន ០.៧០៤ វៀតណាមស្ថិតនៅលំដាប់ទី ១១៧ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ១៨៩ (រូបថត៖ vov.vn)

សញ្ញានៃភាពជោគជ័យ

របាយការណ៍អភិវឌ្ឍន៍មនុស្សសកលលោកឆ្នាំ ២០២០ ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) ប្រចាំនៅប្រទេសវៀតណាម សហការជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមប្រកាសនៅពាក់កណ្តាលខែធ្នូឆ្នាំ ២០២០ ដែលជាលើកដំបូងបានដាក់វៀតណាមចូលក្នុងបញ្ជីក្រុមប្រទេសមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) កម្រិតខ្ពស់នៅលើពិភពលោក។ ជាក់ស្ដែង ជាមួយនឹងសន្ទស្សន៍ HDI ចំនួន ០.៧០៤ វៀតណាមឈរនៅលំដាប់ទី ១១៧ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៨៩។ ម្យ៉ាងវិញទៀត វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលអនុវត្តសមភាពយេនឌ័រល្អ ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍យេនឌ័រ (GDI) ចំនួន ០,៩៩៧ (ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦៥/១៦២ ប្រទេសនិងស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាខ្ពស់ជាងគេទាំង ៥ ក្រុមនៅលើពិភពលោក)។ ហេតុដូច្នេះ ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២០ តម្លៃ HDI របស់វៀតណាមបានកើនឡើងជិត ៤៦% ដែលស្ថិតក្នុងចំណោមប្រទេសមានអត្រាកំណើន HDI ខ្ពស់បំផុតនៅលើពិភពលោក។ UNDP បានវាយតម្លៃថា ពាក់ព័ន្ធនឹងគុណភាពនៃការអភិវឌ្ឍមនុស្ស វៀតណាមបានអនុវត្តន៍ល្អ នូវសន្ទស្សន៍សុខាភិបាល អប់រំ ការងារធ្វើនិងការអភិវឌ្ឍជនបទជាដើម។

ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត រដ្ឋាភិបាលវៀតណាមមានគោលនយោបាយជួយឧបត្ថម្ភផ្ទាល់ដល់ប្រជាជនចំនួន ១៣ លាននាក់ពីប្រភពផ្សេងៗគ្នា ដែលរងផលប៉ះពាល់ពីជំងឺនេះ។ អ្វីៗដែលវៀតណាមសម្រេចបានក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩ គឺជាការបង្ហាញយ៉ាងច្បាស់លាស់ និងរស់រវើកបំផុតអំពីស្មារតី “ដើម្បីប្រជាជន” ក៏ដូចជាសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមបានអះអាងថា៖ “ការដែលវៀតណាមឆ្លើយតបប្រកបដោយជោគជ័យចំពោះជំងឺកូវីដ ១៩ គឺជារឿងដែលបំផុសគំនិត”។ សហគម ន៍អន្តរជាតិបានហៅវៀតណាមថាជា “ចំណុចភ្លឺ” និងជា “គំរូ” ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត។ ជាមួយគ្នានោះ កាសែតមួយចំនួនរបស់លោកខាងលិចក៏បានសរសេរថា “ដោយមានទស្សនៈខ្ជប់ខ្ជួនក្នុងការលះបង់នូវផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជា ជន រដ្ឋាភិបាលវៀតណាមបានបង្កើតយុទ្ធសាស្រ្តគន្លឹះយ៉ាងរឹងមាំ គឺរាំងស្កាត់ រកឃើញ ធ្វើចត្តាឡីស័ក កំណត់តំបន់រាតត្បាត និងព្យាបាលប្រកបដោយប្រសិទ្ធភាព រួមទាំងមានវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាព សមស្របតាមលក្ខណៈជាក់ស្តែងរបស់ប្រទេសជាតិ។ ចំណែកឯអ្នកកាសែតជំនាញនយោបាយអាស៊ីអាគ្នេយ៍ លោក David Hutt នៅលើសារព័ត៌មាន BBC News បានវាយតម្លៃថា “បក្សកុម្មុយនិស្ត វៀតណាមបានធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ហើយតែងតែផ្តោតការយកចិត្តទុក ដាក់ចម្បងទៅលើប្រជាជន”។ ដោយយល់ស្របនឹងទស្សនៈនេះ គេហទំព័រ liberationnews.org (សហរដ្ឋអាមេរិក) បានសរសេរថា វៀតណាមដែលជារដ្ឋាភិបាលសង្គមនិយម តែងតែបានដាក់ផលប្រយោជន៍របស់ប្រជាជនជាជាងផលប្រយោជន៍សេដ្ឋកិច្ច។

លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម

សមិទ្ធិផលបំផុសឡើងគំនិត

រាល់សមិទ្ធិផលក្នុងការធានាសិទ្ធិមនុស្សនៅវៀតណាម ដែលត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ ក៏ត្រូវបានឆ្លុះបញ្ចាំងត្រង់ថា វៀតណាមគឺជាប្រទេសគំរូមួយក្នុងដំណើរការអនុវត្តរាល់គោលដៅសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាក់ស្តែងគឺ ពីសេដ្ឋកិច្ចកសិកម្មហួសសម័យ ស្ថិតក្នុងកម្រិត ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៨៥ ក្រោយរយៈពេល ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី ទំហំសេដ្ឋកិច្ចវៀតណាមបានកើនឡើងជិត ១៩ ដង ដោយសម្រេចបាន ២៦២ ពាន់លានដុល្លារ ហើយក្លាយជាប្រទេសមួយក្នុងចំណោម ១៦ ប្រទេស ដែលមានសេដ្ឋកិច្ចទើបលេចធ្លោជោគជ័យបំផុតលើពិភពលោក។ កំណើនសេដ្ឋកិច្ចគឺជាមូលដ្ឋាននិងជាឱកាសសម្រាប់រដ្ឋាភិបាល វៀតណាម ផ្តោតការថែរក្សា និងអនុវត្តន៍ល្អរាល់គោលនយោបាយសុខុមាលភាព វប្បធម៌ សង្គម ជាពិសេស ជំរុញ ការពារនិងធានាសិទ្ធិជាមូលដ្ឋានសម្រាប់ក្រុមមនុស្សងាយរងគ្រោះ។ រហូតមកដល់ពេលនេះ បក្សនិងរដ្ឋាភិបាលវៀតណាមបានចេញនូវគោលនយោបាយចំនួន ១១៨ ទាក់ទងនឹងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការកែលំអជីវភាពរស់នៅនិងធានាសុខុមាលភាពរបស់ជនរួមជាតិជនជាតិភាគតិចទៀតផង។ ថ្វីត្បិតតែ ថវិការដ្ឋនៅតែជួបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមបានបង្កើនប្រភពធនធានវិនិយោគទ្វេដង សម្រាប់ការកាត់បន្ថយភាពក្រីក្រ បើប្រៀបធៀបនឹងដំណាក់កាលមុន។ ជាមួយនឹងការចំណាយ ២១% នៃថវិកា វៀតណាមជាប្រទេសដែលមានថវិកាសុខុមាលភាពសង្គមខ្ពស់ជាងគេ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ដោយមានគោលនយោបាយនិងការខិតខំប្រឹងប្រែង រួមទាំងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្សក្នុងប៉ុន្មានឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi moi) ជាពិសេសនៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាត ពោលគឺ ទាំងថែរក្សាសុខភាពរបស់ប្រជាជននិងរក្សាបាននូវកំណើនសេដ្ឋកិច្ចឆាប់រហ័ស ធានាសន្តិសុខសង្គម គឺជាតថភាពជាក់ស្តែងរស់រវើក ដែលបំផុសឡើងគំនិតអំពីការអភិវឌ្ឍមនុស្សនៅវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស