Trending now

ព្រឹត្តិការណ៍ «ជិះកង់មិត្តភាពសម្រាប់ទីក្រុងហាណូយពណ៌បៃតងឆ្នាំ ២០២០»

10:21 | 05/10/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែតុលា កម្មវិធីជិះកង់ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៏ជិះកង់មិត្តភាពសម្រាប់ទីក្រុងហាណូយបៃតងនៅឆ្នាំ ២០២០ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។

លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមថ្លែងមតិនៅព្រឹត្តិការណ៍។

ព្រឹត្តិការនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពហាណូយ (HAUFO) និងស្ថាប័ណនៃទីក្រុងនិងគណៈកម្មាធិការប្រជាជនស្រុក Hoan Kiem ដើម្បីអបអរសាទរខួបលើកទី ១០ នៃ Thang Long – Ha Noi និងអបអរសាទរមហាសន្និបាទតំណាងរាស្រ្តលើកទី ១៩ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិ ២០២០-២០២៥ ។

ព្រឹតការណ៍នេះ បានទាក់ទាញការចូលរួមពីប្រតិភូប្រមាណ ៤០០ នាក់ក្នុងនោះមានជនបរទេសជាង ២៦០ នាក់មកពីស្ថានទូតជាង ៣០ និងអង្គការអន្តរជាតិនានានៅទីក្រុងហាណូយ។ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ១៥ រូប និងភារធារី។

ថ្លែងមតិនៅព្រឹត្តិការណ៍នេះលោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា៖«វៀតណាម ហាណូយនឹងធ្វើជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសរដ្ឋធានី រាជធានី និងទីក្រុង នៅលើពិភពលោក ដោយប្តេជ្ញាខិតខំអោយអស់ពីសមត្ថភាពដើម្បីចូលរួមកសាងសហគមន៍តំបន់និងអន្តរជាតិប្រកបដោយសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ដើម្បីទីក្រុងហាណូយសព្វថ្ងៃសមនឹងក្លាយជារដ្ឋធានីនៃការច្នៃប្រឌិតដែលជាទិសដៅនៃចំណេះដឹងនិងវប្បធម៌និងទិសដៅមានសុវត្ថិភាពនិងទាក់ទាញជាមួយមិត្តភក្តិជុំវិញពិភពលោក»។

រូបថតមួយចំនួននៅក្នុងព្រឹត្តិការណ៍៖


(បកប្រែដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់