Trending now

កងទ័ពការពារព្រំដែនខេត្ត Dong Thap បរិច្ចាគថវិកានិងសំភារវេជ្ជសាស្រ្តដល់កម្លាំងការពារព្រំដែនកម្ពុជាដើម្បីបង្ការការពារនឹងជំងឺកូវីដ១៩

10:30 | 22/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ២១ ខែសីហា នៅប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារអន្តរជាតិ Thuong Phuoc បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានប្រគល់ថវិកានិងសំភារវេជ្ជសាស្រ្តសម្រាប់ការបង្ការនិងប្រយិទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់កងទ័ពការពារព្រំដែនស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Dong Thap បរិច្ចាគថវិកានិងសំភារវេជ្ជសាស្រ្តដល់កម្លាំងការពារព្រំដែនកម្ពុជាដើម្បីបង្ការការពារនឹងជំងឺកូវីដ១៩

តាមនោះលោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានប្រគល់ថវិកា ១០០ លានដុង ម៉ាសការពារមេរោគចំនួន ១.០០០ ម៉ាស និងទឹកលាងដៃដល់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។

លោកវរសេនីយ៍ឯក Le Van Luan សង្ឃឹមថាថវិកានិងសំភារវេជ្ជសាស្រ្តដែលកងទ័ពការពារព្រំដែនខេត្ត Dong Thap ប្រគល់ដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹងជួយដល់កម្លាំងការពារព្រំដែនកម្ពុជាកាត់បន្ថយការលំបាក និងសម្របសម្រួលឱ្យបានល្អជាមួយកងទ័ពការពារព្រំដែនខេត្ត​ Dong Thap ក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ទន្ទឹមនឹងនេះលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែប្រសើរ ពង្រឹងការល្បាតត្រួតពិនិត្យនិងគ្រប់គ្រងនិងការពារព្រំដែន។

ក្នុងនាមកងកម្លាំងការពារព្រំដែនខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ ការជួយគាំទ្រដ៏មានតម្លៃនិងជាក់ស្តែងពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap។ លោកក៏បានបញ្ជាក់ថានេះគឺជាការលើកទឹកចិត្តដ៏ធំធេងដល់កម្លាំងការពារព្រំដែនខេត្តព្រៃវែងក្នុងកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមចំណែកកសាងព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម