Trending now

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំបែកបំបាក់រវាងកម្ពុជា-វៀតណាម ជាគោលដៅធំបំផុតរបស់ពួកជនអគតិ

11:17 | 21/06/2020 (សរុបដោយវិច្ឆិកា)

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា ការព្យាយាមបំបែកបំបាក់សាមគ្គីភាពរវាងកម្ពុជា-វៀតណាម គឺជាគោលដៅធំបំផុតរបស់ពួកអគតិ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏កម្ពុជា-វៀតណាម នៅតែរួបរួមគ្នា ដោយមូលហេតុប្រវត្តិសាស្រ្ត មូលហេតុភូមិសាស្រ្តជាដើម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និង សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្នុងពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះ សម្តេចពិជ័យសេនា បានលើកឡើងអំពីការស្នើសុំវៀតណាម ដើម្បីចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការធ្វើផ្លូវ និងសិលាចារិក នៅក្នុងទឹកដីវៀតណាម ដើម្បីបង្ហាញអំពីវីរៈភាពសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត ដែលបានប្រថុយជីវិត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាឯកសារប្រវត្តិសាស្រ្តបង្ហាញអំពីការអោបស្អិត នៃសាមគ្គីភាពរបស់កម្ពុជា និងវៀតណាម។

«ខ្ញុំចាត់ទុកថា ការធ្វើឱ្យបានផ្លូវប្រវត្តិសាសន៍ ដ៏មានសារសំខាន់មួយនេះ មិនត្រឹមតែអប់រំកូនចៅកម្ពុជាតែមួយនោះទេ ទាំងកូនចៅជំនាន់ក្រោយវៀតណាម ក៏មើលឃើញអំពីកិច្ចសហប្រតិបត្តិការ ពឹងពាក់គ្នាទៅវិញទៅមក ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយនេះចាត់ទុកថាជាកម្លាំងដ៏ធំខ្លាំងក្លាណាស់ ទប់ស្កាត់ជាមួយពួកមានមហិច្ចតាបំបែកបំបាក់សាមគ្គីភាពរបស់កម្ពុជា-វៀតណាម យ៉ាងមានប្រសិទ្ធភាពថែមទៀត»។

សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «ការបំបែកបំបាក់រវាងកម្ពុជា-វៀតណាមនេះ ជាគោលដៅធំបំផុតរបស់ពួកជនអគតិ ដូច្នេះយើងកសាងអ្វីដែលជាតឹកតាងច្បាស់លាស់ថា គ្មានទេ គ្មានជាដាច់ខាត គ្មានការបំបែកបំបាកបានទេ កូនចៅឬក៏ក្មួយៗរបស់យើងជំនាន់ក្រោយ ត្រូវតែដឹងថា ទោះជាមានការលំបាកយ៉ាងណាក៏កម្ពុជា-វៀតណាម នៅតែរួបរួមគ្នា ដោយមូលហេតុប្រវត្តិសាស្រ្ត មូលហេតុភូមិសាស្រ្ត គឺនៅអោបគ្នាជានិច្ច ដូច្នេះការជួយគ្នាទៅវិញទៅមក គឺមិនមានដាច់ខ្សែរយៈទេ»៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ