Trending now

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

13:32 | 19/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នំប៉័ងសាច់ជ្រូកអាំង, ផ្លែស្រកានាគ Phan Thiet, ទឹកត្រី Phu Quoc... នាំវៀតណាមចូលទៅក្នុងចំណាត់ថ្នាក់ម្ហូបដ៏ទាក់ទាញបំផុតទាំង ២០ នៅលើពិភពលោក នំប៉័ងសាច់ជ្រូកអាំង, ផ្លែស្រកានាគ Phan Thiet, ទឹកត្រី Phu Quoc... នាំវៀតណាមចូលទៅក្នុងចំណាត់ថ្នាក់ម្ហូបដ៏ទាក់ទាញបំផុតទាំង ២០ នៅលើពិភពលោក
សម្រាកលំហែកាយ ក្នុងរយៈពេល  ២  ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet សម្រាកលំហែកាយ ក្នុងរយៈពេល ២ ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ មានគោលបំណងរក្សាទំនាក់ទំនងកម្រិតខ្ពស់ រួមចំណែកពង្រឹងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក ព្រមទាំងពិភាក្សា និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសម្តេចពិជ័យសេនា ទៀ បាញ់

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទទោះបីមានការប៉ះពាល់ពីការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជានាពេលកន្លងមកនៅតែទទួលបានលទ្ធផលវិជ្ជមាន ដោយបន្តជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងប្រព័ន្ធទ្វេភាគី។

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពលកងកិត្តិយស នៃកងទ័ពប្រជាជនវៀតណាម

ភាគីទាំងពីរបន្តរក្សាការជួបប្រជុំ និងទំនាក់ទំនងកម្រិតខ្ពស់ក្នុងទម្រង់អាចបត់បែនបាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងការឃោសនា និងអប់រំស្តីពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម សម្របសម្រួល រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រក្សាបានល្អនូវកិច្ចសហប្រតិបត្តិការរវាងបណ្តា​អង្គភាពកងទ័ព កិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា ការបណ្តុះបណ្តាល និងហ្វឹកហ្វឺន ...៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤