Trending now

សម្រាកលំហែកាយ ក្នុងរយៈពេល ២ ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet

08:43 | 06/01/2023 ឌីណា

យុគសម័យ - ថ្វីត្បិតតែរយៈពេល ២ ថ្ងៃ គឺ​ខ្លី ប៉ុន្តែវានឹងគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរក្នុងការសម្រាកលំហែកាយ នៅក្នុងទឹកដីនៃសមុទ្រពណ៌ខៀវ និងខ្សាច់ស។

Phan Thiet - ទិសដៅសម្រាប់អ្នកដែលមានពេលវេលាឈប់សំរាកតិចតួច Phan Thiet - ទិសដៅសម្រាប់អ្នកដែលមានពេលវេលាឈប់សំរាកតិចតួច
Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ

ទេសចរណ៍ទីក្រុង Phan Thiet (ខេត្ត Binh Thuan) គឺជាជម្រើសជាទីពេញចិត្តរបស់ភ្ញៀវទេសចរជាច្រើន នៅពេលចាប់ផ្តើមរៀបចំផែនការធ្វើ​ដំណើរ។ ប្រសិនបើអ្នកចង់ទេសចរ ប៉ុន្តែមានតែ ២ ថ្ងៃប៉ុណ្ណោះ ទីក្រុង Phan Thiet នឹងក្លាយជាជម្រើសសមហេតុផលនិងគ្រប់គ្រាន់។

សម្រាកលំហែកាយ ក្នុងរយៈពេល  ២  ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet

នារី Nguyen Thi Thu Tram រស់នៅទីក្រុង Ho Chi Minh បានសម្រាកលំហែកាយយ៉ាងសប្បាយរីករាយនៅទីក្រុង Phan Thiet។ នារីវ័យ ២៨ ឆ្នាំរូបនេះបានចែករំលែកបទពិសោធន៍​មួយ​ចំនួនថា "កាលវិភាគគឺខ្លី ប៉ុន្តែវាគឺគ្រប់គ្រាន់សម្រាប់ ២ ថ្ងៃនៃចុងសប្តាហ៍សម្រាប់ការសម្រាកលំហែកាយ និងទេសចរទីក្រុង Phan Thiet" ។

ពេលថ្ងៃត្រង់ ពេលមកដល់ Cesar Homestay នារី Tram បានជួលម៉ូតូនៅផ្ទះសំណាក់ភ្លាម ហើយធ្វើដំណើរត្រង់ទៅផ្សារ Phan Thiet ដើម្បីទទួលទានអាហារថ្ងៃត្រង់។ អាហារ​នៅ​ទីផ្សារ​មាន​ភាព​ចម្រុះ ប៉ុន្តែ​នារី Tram ​​មាន​អារម្មណ៍ថា ​រសជាតិ​ផ្អែម​ខ្លាំង​បើ​ធៀប​នឹង​រសជាតិ​របស់​នាង។

នៅ​ពេល​ល្ងាច នារី Tram បាន​ទៅ​កាន់ហាង Mr.Crab ដើម្បីទទួល​អាហារ​សមុទ្រ។ ហាង​នេះ​នៅ​ជិត homestay ដែល​គាត់​​​ស្នាក់​នៅ​។ គ្រឿងសមុទ្រនៅទីនេះគឺស្រស់ៗ របៀប​កែច្នៃ​​ឆ្ងាញ់ មានទេសភាពសមុទ្រដ៏ស្រស់ស្អាត ហើយត្រូវបានបម្រើយ៉ាងឆាប់រហ័ស។

“គ្មានអ្វីល្អជាងការទទួល​ទានអាហារឆ្ងាញ់ៗពេលមើលរលកបោកបក់នោះទេ។ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​ហូប​ឲ្យ​ឆ្អែត ប៉ុន្តែ​ចំណាយ ៨០០.០០០ ដុង ដែល​តម្លៃ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថោកណាស់។ ប្រសិនបើអ្នកមកទីក្រុង Phan Thiet អ្នកគួរតែមក​ហាង​នេះ​និង​ភ្លក់ម្តង”។

នាព្រឹក ​ homestay ដែល​នារី Tram ​ស្នាក់​នៅ​មាន​សេវា​កម្ម​ពេល​ព្រឹក។ បើ​តាម​នារី​រូប​នេះ ពេល​រសៀល​អាច​ទៅ​ឆ្នេរ អ្នក​អាច​មក​ឆ្នេរសមុទ្រ Ong Dia ដើម្បី​ថត​រូប។ លើសពីនេះ នារី Tram មើលឃើញថា អង្គុយលេងនៅ​ ​ homestay ហែលទឹកក្នុងអាង និងមើលថ្ងៃលិច ពិត​ជា​អស្ចារ្យ​ណាស់។

សម្រាកលំហែកាយ ក្នុងរយៈពេល  ២  ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet
ឆ្នេរខ្សាច់ពណ៌សរលោង។

នៅពេលព្រឹក នារី Tram បានកក់ដំណើរទេសចរណ៍ Jeep ។ "មានដំណើរកម្សាន្តពីរពេលព្រឹក (ពីម៉ោង ៤ និង ៣០នាទី ព្រឹក ដល់ ម៉ោង ៩ និង ០០ ព្រឹក) និងពេលរសៀល (ម៉ោង ១៣ និង ៣០ នាទី ដល់ម៉ោង ១៨ និង ០០ នាទី យប់)។ អ្នក​នៅ​តែ​អាច​ផ្លាស់​ប្តូ​រ​ពេល​វេលា​តាម​ចិត្ត​របស់​អ្នក​។ កាលវិភាគទេសចរណ៍នឹងទៅតាម Bau Cat Trang - រថយន្តទឹកលឿង - ផ្លូវឆ្នេរសមុទ្រ។ នៅតាមផ្លូវ ប្រសិនបើអ្នកចូលចិត្តកន្លែងដែលអ្នកចង់ថតរូប អ្នកអាចប្រាប់អ្នកបើកបរឱ្យឈប់" នារី Tram បាននិយាយ។

នារី Tram បានកក់ដំណើរកម្សាន្ត នាពេល​ព្រឹក ហើយបានជួបអ្នកបើកបរដែលគួរឱ្យស្រឡាញ់ និងរាក់ ទាក់។ អ្នកបើកបរ​មិន​ត្រឹមតែ​ដឹក​ទៅ​គ្រប់​កន្លែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ថតរូប​ឲ្យ​គាត់​ដោយ​កាមេរ៉ា​មេកានិក​ទៀតផង​៕

សម្រាកលំហែកាយ ក្នុងរយៈពេល  ២  ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet
ចាប់យកពេលវេលាដ៏ស្រស់ស្អាត។
សម្រាកលំហែកាយ ក្នុងរយៈពេល  ២  ថ្ងៃ ដើម្បីស្វែងយល់នូវទីក្រុង Phan Thiet
ផ្លូវស្អាត។

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី