យុគសម័យ - Phan Thiet - ទិសដៅសម្រាប់អ្នកដែលមានពេលវេលាឈប់សំរាកតិចតួច
![]() |
![]() |
![]() |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលខាងមុខនេះ អ្នកទេសចរនឹងជ្រើសរើសគោលដៅក្នុងស្រុកដែលមានសម្រស់ធម្មជាតិ និងអាហារសម្បូរបែប និងស្រស់ៗ។ យុវជនដែលមានពេលឈប់សំរាកតិចតួចអាចជ្រើសរើសការទេសចរទៅកាន់ទីក្រុង Phan Thiet ។
មធ្យោបាយធ្វើដំណើរ
ទីក្រុង Phan Thiet មិនមានព្រលានយន្តហោះនោះទេ។ ពីទីក្រុង Ho Chi Minh ភ្ញៀវអាចជ្រើសរើសទៅកាន់ទីក្រុង Phan Thiet ដោយឡានក្រុង ឬរថភ្លើង។ ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះមានតម្លៃសំបុត្រចាប់ពី 90,000 ទៅ 130,000 ដុង/មួយសំបុទ្រ។
មធ្យោបាយធ្វើដំណើរផ្សេងនឹងផ្តល់នូវបទពិសោធន៍ និង ផ្សេងៗគ្នា និង check-in ដ៏ចាប់ចិត្តគឺរថភ្លើង។ ការជិះរថភ្លើងពីទីក្រុងហូជីមិញទៅទីក្រុង Phan Thiet ចំណាយពេលប្រហែល ៤ ម៉ោង នឹងមានការធ្វើដំណើរពីរដងក្នុងមួយថ្ងៃ នាពេលព្រឹក រថភ្លើងធ្វើដំណើរពីទីក្រុង Ho Chi Minh ពេលរសៀលរថភ្លើងធ្វើដំណើរពីទីក្រុង Phan Thiet។ តម្លៃនៃរថភ្លើងធម្មតាគឺចាប់ពី 110,000 ដុង/មួយសំបុត្រ, តម្លៃសម្រាប់រថភ្លើងដែលមានគុណភាពខ្ពស់គឺចាប់ពី 160,000 ដុង/មួយសំបុត្រ។
ពីរដ្ឋធានី Ha Noi ភ្ញៀវអាចកក់សំបុត្រយន្តហោះទៅទីក្រុង Ho Chi MinH បន្ទាប់មកធ្វើដំណើរទៅ Phan Thiet។ ថ្លៃសំបុត្រយន្តហោះទៅមកនៅបុណ្យឆ្នាំថ្មីសកល មានតំលៃចាប់ពី 4.5 - 6 លានដុង។
ស្នាក់នៅ
![]() |
homestay នៅមាត់សមុទ្រជាមួយនឹងស្ថាបត្យកម្មតាមបែបមេឌីទែរ៉ាណេទំនើប និងទាក់ទាញទាក់ទាញភ្ញៀវទេសចរវ័យក្មេង។ (រូបថត៖ To Thanh Hao) |
មានកន្លែងពីរដែលមានសណ្ឋាគារ ផ្ទះសំណាក់ និងមណ្ឌលសំរាកលំហែកាយជាច្រើននោះគឺកណ្តាលទីក្រុង Phan Thiet និង Mui Ne។ សណ្ឋាគារនៅកណ្តាលទីក្រុងមានតម្លៃជាច្រើនចាប់ពី 300,000 ដុង/បន្ទប់/យប់ សម្រាប់ភ្ញៀវជ្រើសរើសការទេសចរ Mui Ne តែងតែជ្រើសរើស និងសណ្ឋាគារប្រណិតៗ ដែលមានតម្លៃចាប់ពី 1.5 លានដុង/បន្ទប់/យប់។
homestay នៅជាប់ឆ្នេរខ្សាច់ដែលមានទេសភាពសមុទ្រដ៏ស្រស់ស្អាតត្រូវបានយុវវ័យចូលចិត្ត។ ពេលស្នាក់នៅ homestay អ្នកអាចទិញគ្រឿងសមុទ្រដោយខ្លួនឯងនៅផ្សារ ដើម្បីចម្អិន និងទទួលបានអារម្មណ៍អំពីរបៀបរស់នៅដូចអ្នកស្រុក។ តម្លៃ homestay ស្រស់ស្អាតនៅទីក្រុង Phan Thiet មានតំលៃចន្លោះពី 40 ដល់ 70 ម៉ឺន ដុង/បន្ទប់/យប់។
គោលដៅទេសចរណ៍
![]() |
Bau Trang ទាក់ទាញអ្នកទេសចរដោយសារតែវាលខ្សាច់ និងបឹងពណ៌ខៀវដ៏រ៉ូមែនទិក។ (រូបថត៖ Nhat Hang, @hng.mlinh) |
Bau Trang ៖
ដោយត្រូវបានប្រដូចទៅនឹង "វាលខ្សាច់ Sahara តូច" នៃប្រទេសវៀតណាម Bau Trang បានទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកជាមួយនឹងសម្រស់ធម្មជាតិព្រៃ និងរ៉ូមែនទិក។ កន្លែងនេះមានភាពល្បីល្បាញដោយសារវាលខ្សាច់សក្បុះដ៏ធំល្វឹងល្វើយ និងបឹងផ្កាឈូកថ្លា។ Bau Trang គឺជាកន្លែងទេសចរណ៍ធម្មតាមួយរបស់ទីក្រុង Phan Thiet។
មានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើននៅទីនេះដូចជា ជិះក្តាររអិលលើវាលខ្សាច់ បើកឡានជីប ជិះទូកនៅបឹងផ្កាឈូក និងថតរូប។ អ្នកទស្សនាអាចទស្សនាថ្ងៃរះនៅ Bau Trang នៅម៉ោង 5 ព្រឹក ប្រាកដជាកម្រងថតរូបដ៏ស្រស់ស្អាត។
ភូមិនេសាទ Mui Ne៖
![]() |
ទេសភាពនៃភូមិនេសាទ Mui Ne នៅពេលព្រឹកដែលមើលឃើញពីខាងលើប្រកបដោយសុខសាន្តនិងរ៉ូមែនទិក។ (រូបថត៖ Ty Nguyen) |
ភូមិនេសាទមានចម្ងាយប្រហែល 23 គីឡូម៉ែត្រពីកណ្តាលក្រុង Phan Thiet ប្រហែលមួយគីឡូម៉ែត្រពីផ្សារ Mui Ne។ ភ្ញៀវអាចជ្រើសរើសជិះម៉ូតូ និងតាក់ស៊ីមកទីនេះ ព្រោះផ្លូវងាយស្រួលធ្វើដំណើរ។
កន្លែងនេះទាក់ទាញអ្នកទស្សនាដោយភាពស្រស់ស្អាត និងសុខសាន្ត សាមញ្ញ និងជីវិតជិតស្និទ្ធ។ អ្នកអាចស្វែងយល់ពីទីផ្សារនភភូមិនេសាទដ៏អ៊ូអរ នាពេលព្រឹកព្រលឹម និងស្វែងយល់បន្ថែមអំពីជីវិតរស់នៅរបស់ប្រជាជន Phan Thiet។
បទពិសោធន៍មួយដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍គឺការមើលថ្ងៃលិចនៅលើឆ្នេរខ្សាច់។ មើលឃើញពីចម្ងាយ មាននាវារាប់រយគ្រឿងកំពុងចតនៅពេលថ្ងៃលិច បង្កើតទេសភាពដ៏រ៉ូមែនទិកមួយ។
អ្នកទស្សនាអាចកាត់ថ្ងៃ និងទិញគ្រឿងសមុទ្រដោយផ្ទាល់ពីអ្នកភូមិនេសាទ។ តម្លៃអាហារសមុទ្រនឹងថោកជាងនៅភោជនីយដ្ឋានប្រណិត ហើយមានរសជាតិស្រស់ៗ ព្រោះវាទើបតែនេសាទពីសមុទ្រ។
វាលថ្មលោកតាម្ចាស់ដី
![]() |
វាលថ្មលោកតាម្ចាស់ដីគឺជាកន្លែងពេញនិយមសម្រាប់យុវវ័យ ដោយសារតែរូបថតដែលមានរចនាបទកូរ៉េខាងត្បូង។ (រូបថត៖ @hng.mlinh, Nhat Hang ) |
តាមអ្នកស្រុកបាននិយាយថា ធ្លាប់មានថ្មរាងដូចលោកតាម្ចាសដីអង្គុយមើលដីគោក ទើបប្រជាជនដាក់ឈ្មោះវាលថ្មនោះវាលថ្មលោកតាម្ចាស់ដី។ កន្លែងនេះនាំមកនូវតម្លៃខាងវិញ្ញាណ ជំនឿរបស់ប្រជាជនភូមិនេសាទ និងទូកធ្វើដំណើរទៅកាន់លំហរសមុទ្រ។
វាលថ្មនេះមានចម្ងាយប្រហែល 10 គីឡូម៉ែត្រពីកណ្តាលទីក្រុង។ ពេលមកទីនេះ ភ្ញៀវត្រូវផ្ញើម៉ូតូឬរថយន្តនៅខាងលើ និងមានផ្លូវចុះទៅវាលថ្ម។ សងខាងផ្លូវលំមានផ្ទាំងថ្មធំៗ ចម្លែកៗជាច្រើនដុំ។ ចំហៀងនៅក្បែរនោះគឺជាឆ្នេរសមុទ្រពណ៌ខៀវ ជាមួយនឹងឆ្នេរខ្សាច់វែង ខ្យល់បក់ សមរម្យសម្រាប់ហែលទឹក។
ម្ហូប
![]() |
មិនត្រឹមតែល្បីដោយគ្រឿងសមុទ្រស្រស់ប៉ុណ្ណោះទេ ទីក្រុង Phan Thiet មានមុខម្ហូបសាមញ្ញដែល ប៉ុន្តែមានលក្ខណៈពិសេសដោយឡែក ដូចជានំ banh xeo banh can មឹកមានពង និងញាំត្រី៕

zing
មតិពីមិត្តអ្នកអាន