នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
![]() |
![]() |
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា |
នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង ជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅតែបន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងលើវិស័យមួយចំនួនដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល ការជម្នះផលវិបាកដោយសារគ្រាប់មីន និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា តាមសមត្ថភាពរបស់ខ្លួន រដ្ឋាភិបាល និងក្រសួងនានា នៃប្រទេសវៀតណាមនឹងគាំទ្រ ក៏ដូចជាជួយដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ដូចជា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម-៣២) និងកីឡាអាស៊ីអាគ្នេយ៍ Para Games។
រីឯខ្លួនវិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះចំណងសាមគ្គីភាព និងការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះប្រជាជនកម្ពុជាក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃ។ ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះសុច្ឆន្ទៈរបស់វៀតណាម និងមានបំណងបន្តទទួលបានការគាំទ្រយ៉ាងសកម្មពីវៀតណាម ដើម្បីកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ៕
មតិពីមិត្តអ្នកអាន