Trending now

HUFO ប្រគល់វត្ថុវេជ្ជសាស្រ្តដល់សិស្សដើម្បីបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:35 | 14/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៣ ខែឧសភា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានប្រគល់ម៉ាសចំនួន ៥០០០ ជែលលាងដៃចំនួន ៤០០ ដប និងសូលុយស្យុងសម្លាប់មេរោគ ១០០ លីត្រ ដល់សាលាបឋមសិក្សា Binh Khanh (ឃុំ Binh Khanh ស្រុក Can Tho ទីក្រុងហូជីមិញ) ដើម្បីរួមដៃគ្នាជាមួយគ្រូនិងសិស្សក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

ថ្នាក់ដឹកនាំនៃអង្គការ HUFO បានប្រគល់វត្ថុវេជ្ជសាស្រ្តដល់សាលាបឋមសិក្សា Binh Khanh។

នេះជាសកម្មភាពដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់គ្រូនិងសិស្សក្នុងសាលា។

សិស្សដែលតំណាងឱ្យថ្នាក់ទាំងអស់មកទទួលអំណោយ។

យោងតាមលោកស្រី Tran Hoang Khanh Van អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានឱ្យដឹងថា ក្នុងស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាត COVID-19 អង្គការ HUFO និងអង្គការជាសមាជិកបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ សហគ្រាស និងសប្បុរសជនដើម្បីរៀបចំការបរិច្ចាគនិងប្រគល់ឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដល់សាលារៀនមួយចំនួននៅទីក្រុងហូជីមិញ។

ថ្លែងមតិនៅក្នុងពិធីប្រគល់នេះ លោក Dang Thai Binh នាយកសាលាបឋមសិក្សា Binh Khanh បានថ្លែងអំណរគុណដល់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ ដែលបានចែករំលែកនិងជួយធានាសុវត្ថិភាពដល់គ្រូ សិស្សនៅសាលា ព្រមជាមួយគ្នានេះ បង្ការនិងទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19។

យោងតាមរំពឹងថា HUFO នឹងរៀបចំការប្រគល់ម៉ាសចំនួន ៤០០០ និងជែលលាងដៃស្ងួតចំនួន ៤០០ ដប ដល់គ្រូនិងសិស្សនៃសាលាបឋមសិក្សា Bui Thanh Khiet ឃុំ Phuoc Loc ស្រុក Nha Be ទីក្រុងហូជីមិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19 HUFO

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង