Trending now

វៀតណាម - កម្ពុជា៖ ពីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរហូតដល់ការ រួបរួមគ្នាយកឈ្នះលើជំងឺរាតត្បាតសកល Covid-19

21:49 | 28/03/2021

យុគសម័យ - ចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងពង្រីក ក្នុងរយៈពេល ជាច្រើនទសវត្ស ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19)។

វៀតណាម - កម្ពុជា៖ ពីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរហូតដល់ការ រួបរួមគ្នាយកឈ្នះលើជំងឺរាតត្បាតសកល Covid-19
ចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ

ប្រវត្តិសាស្រ្តវីរភាព

រំលឹកដល់ប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម - កម្ពុជា ច្បាស់ថា ក្នុងគំនិតរបស់ប្រជាជនគ្រប់ជំនាន់ នៃប្រទេសនីមួយៗមិនអាចបំភ្លេចបាននូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងនិងវីរភាពនៃចំណងសាមគ្គីភាព តស៊ូប្រយុទ្ធយ៉ាងស្អិតរមួត «បាយមួយវែក សណ្តែកមួយគូ» ដែលចាត់ទុកថារូបភាពគួរជាទីជិតស្និទ្ធជារៀងរហូតដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះកងជីវពលប្រជាជនទាំងពីរនៅក្នុងអំឡុងពេលនៃការតស៊ូយ៉ាងលំបាកដើម្បីដណ្តើមបានឯករាជ្យជាតិនិងនាំមកនូវសន្តិភាពនិងសេរីភាពសម្រាប់ប្រទេសនីមួយៗ។

វិលត្រឡប់ទៅរកភាពជាក់ស្តែងវិញគេអាចនិយាយបានថាសមិទ្ធិផលធំធេងលើគ្រប់វិស័យនៃប្រទេសនីមួយៗនាពេលបច្ចុប្បន្ននេះក្រៅពីមានឆន្ទៈពឹងផ្អែកលើខ្លួនឯងក៏មានកត្តាសំខាន់ផងដែរដែលជា ចំណងសាមគ្គីភាព ភាតរភាព និងមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជនទាំងពីរសម្រាប់គ្នា និងការយល់ឃើញដ៏ត្រឹមត្រូវនៃជោគវាសនារួមនៃប្រទេសទាំងពីរនាពេលអតីតកាល បច្ចុប្បន្ន និងអនាគតផងដែរ។

ពិនិត្យមើលឡើងវិញនូវប្រវត្តិសាស្រ្តលក្នុងប៉ុន្មានឆ្នាំនៃទសវត្ស ៦០ នៅពេលដែលសហរដ្ឋ អាមេរិកបានពង្រីកសង្រ្គាមទៅកាន់ឥណ្ឌូចិនប្រជាជាតិទាំងពីរបានលើកស្ទួយប្រពៃណីនៃសាមគ្គីភាពនិងការប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមហើយបន្ទាប់មកបានបន្តប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធក្នុង សង្គ្រាមរ៉ាំរ៉ៃប្រឆាំងនឹងចក្រភពនេះ។ នាថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ លោកប្រធានហូជីមិញ និងសម្តេចព្រះនរោត្តមសីហនុបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យពិសេសនេះមិនត្រឹមតែបានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រជាជនទាំងពីរ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្កើតនូវជំនឿជ័យជំនះនិងលើកទឹកចិត្តដល់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដើម្បីបន្តពង្រឹងចំណងសាមគ្គីភាពនិងជួយទៅវិញទៅមកក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវបរទេស។

ពីទីនេះកងកម្លាំងកងទ័ពរំដោះវៀតណាមខាងត្បូងនិងកងកំលាំងបដិវត្តកម្ពុជាបានរួមគ្នាដើម្បីប្រយុទ្ធកម្ចាត់យុទ្ធនាការយោធាអាមេរិក កងអាយ៉ងសាយហ្គននិងកងទ័ពលន់នល់។ តាមរយៈឆន្ទៈតស៊ូ ប្រយុទ្ធ សាមគ្គីភាព កងទ័ពនិងប្រជាជននៃ ប្រទេសទាំងពីរបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅនិទាឃរដូវឆ្នាំ ១៩៧៥ ។

មិនត្រឹមតែប៉ុណ្ណោះឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីភាពកម្ពុជានិងប្រើ សិទ្ធិស្វ័យការពារដើម្បីការពារមាតុភូមិដ៏ពិសិដ្ឋកងទ័ពស្ម័គ្រចិត្តនិងប្រជាជនវៀតណាមបានប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធស្នេហាជាតិនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានធ្វើ សង្គ្រាមយ៉ាងឆាប់រហ័សដោយបានរំដោះប្រទេសកម្ពុជារួចផុតពីការប្រល័យពូជសាសន៍នាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ជ័យជំនះលើរបបប្រល័យពូជសាសន៍ គឺជាជ័យជំនះដ៏សុចរិតដែលបានធ្វើឲ្យ ប្រជាជាតិទាំងពីរត្រូវលះបង់សាច់ស្រស់ឈានស្រស់របស់ខ្លួនដើម្បីវាយបរាជ័យលើរាល់អនុភាព អមិត្តដ៏ឃោរឃៅទាំងអស់។

អស់រយៈពេលជាង ៤ ទសវត្សរ៍នៃការស្តារប្រទេសឡើងវិញ ដោយមានឆន្ទៈងើបឡើងវិញរួម ជាមួយនឹងជំនួយឧបត្ថម្ភដ៏ធំធេងនិងប្រសិទ្ធិភាពពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមាន វៀតណាមនោះ ប្រទេសកម្ពុជាបានផ្លាស់ប្តូរនិងកំពុងខិតខំអភិវឌ្ឍនិងប្រទេសជាតិកាន់តែ ល្អប្រសើរឡើងហើយប្រជាជនកម្ពុជាក៏កំពុងទទួលបាន​នូវ​សុខសន្តិភាព​ពេញបរិបូរណ៍ផងដែរ។

វៀតណាម - កម្ពុជា៖ ពីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរហូតដល់ការ រួបរួមគ្នាយកឈ្នះលើជំងឺរាតត្បាតសកល Covid-19
អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung បានប្រគល់និមិត្តរូបនៃឧបករណ៍វេជ្ជសាស្រ្តដែលជាអំណោយពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា (រូបថត៖ baoquocte)

រួមដៃគ្នាដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩

សព្វថ្ងៃនេះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយនិងស្ថិរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា ទទួលបានសមិទ្ធិផលដ៏អស្ចារ្យ ជាច្រើនលើគ្រប់វិស័យដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើដំណើរបំពេញទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។

ទំនាក់ទំនងរវាងខេត្ត តំបន់មូលដ្ឋាន អង្គភាពនានានៃប្រទេសទាំងពីរ ក៏ត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំង ឡើងដែលជាស្ពានមួយដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។ មុននិងក្រោយ ដដែលវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងមិត្តភាពជាមួយកម្ពុជាដោយចំណាយថវិការាប់រយពាន់លានដុងក្នុងមួយឆ្នាំៗ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមផងដែរ។

ជាក់ស្តែងក្នុងរយៈពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩កន្លងមក ចែករំលែកជាមួយការលំបាករបស់ កម្ពុជា រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានបរិច្ចាគគ្រឿងបរិក្ខារពេទ្យមួយចំនួនដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីទប់ស្កាត់នឹងជំងឺឆ្លងនេះ។ នាថ្ងៃទី ៣ មេសាពិធីប្រគល់អំណោយជាសម្ភារៈបរិក្ខា ពេទ្យរួមមានសម្លៀកបំពាក់ការពារ ម៉ាស់វេជ្ជសាស្ត្រ និងប្រព័ន្ធធ្វើតេស្ត៍វីរុស Sar-Cov-2 មានតម្លៃ ប្រមាណ ៧,២ ពាន់លានដុងបានប្រព្រឹត្តទៅនៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ក្រោមការដឹកនាំរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung និងឯកឧត្តមចាយណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅវៀតណាម។ អំណោយទាំងនេះ ត្រូវបានប្រញាប់ដឹកចេញពីទីក្រុងហាណូយ មកទីក្រុងភ្នំពេញហើយប្រគល់ជូនឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កម្ពុជា ដែលបញ្ជាក់ពីភាពស្និទ្ធស្នាលដ៏ស្មោះត្រង់របស់រដ្ឋាភិបាលនិង ប្រជាជនវៀតណាមដល់ ប្រទេសនិងប្រជាជនកម្ពុជា។

ក្រៅពីនេះនាពេលកន្លងទៅនៅកម្ពុជាក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) សមាគម វិនិយោគិន វៀតណាមនៅកម្ពុជា (AVIC) និងសមាគមពាណិជ្ជករខ្មែរ-វៀតណាម សុទ្ធតែជា អង្គការនាំមុខគេក្នុងការជួយគាំទ្រ និងបរិច្ចាគសប្បុរសធម៌ប្រកបដោយប្រសិទ្ធភាព ដោយមានគោលបំណងរួមចំណែកវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការពារសុខភាពប្រជាជនក្នុងប្រទេសម្ចាស់ផ្ទះក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមចាយណាវុធក៏ដូចជារដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏សំដែងការរំជួលចិត្តចំពោះកាយវិការដ៏ថ្លៃថ្នូទាំងនោះ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះអំណោយដ៏មានអត្ថន័យទាំងនេះជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងបង្ការនិងទប់ស្កាត់ជំងឺកូវីឌ១៩យ៉ាងសកម្ម ហើយចំណុចនេះបានគូសបញ្ចាក់ពីទំនាក់ទំនង ភាពជាអ្នកជិតខាងល្អប្រពៃ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលតម្រូវឲ្យមានការ ឯកភាពជាឯកច្ឆ័ន្ទ និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារការនិងប្រឆាំងនឹងការ រីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះរវាងភាគីទាំងពីរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ