Trending now

Hearts For Hue ផ្តល់អំណោយចំនួន ១០០ ដើម្បីជួយប្រជាជននៅខេត្ត Thua Thien Hue ប្រយុទ្ធប្រឆាំងនឹង COVID-19

13:56 | 29/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - ដោយមានការគាំទ្រពីអង្គការ VESAF (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះ អង្គការ Hearts For Hue បានផ្ដល់អំណោយចំនួន ១០០ រួមមានវត្ថុចាំបាច់ដល់ប្រជាជនដែលជួបការលំបាកនិងរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល COVID-19 នៅក្នុងឃុំចំនួន ២ គឺឃុំ Phu Luong និង ឃុំ Phu Gia ទីក្រុង Hue។

បងប្អូនប្រជាជននៅឃុំ Phu Luong និង ឃុំ Phu Gia ទទួលបានការជំនួយពីអង្គការ Hearts for Hue។

អំណោយចំនួន ១០០ រួមទាំងវត្ថុចាំបាច់ត្រូវបានអង្គការ Hearts for Hue បញ្ជូនដល់ប្រជាជនដែលជួបការលំបាកនៅ ឃុំ Phu Luong និង ឃុំ Phu Gia។ អង្គការ Hearts for Hue មានបំណងចង់រួមដៃជាមួយអ្នកក្រ ដើម្បីកាត់បន្ថយបន្ទុករបស់ពួកគេនៅក្នុងជីវិត ព្រមជាមួយនេះជួយឱ្យជំនះជំងឺរាតត្បាត COVID-19 យ៉ាងឆាប់រហ័ស។

ប្រជាជនក្រីក្រនៅទីក្រុង Hue ទទួនបានជំនួយដើម្បីជំនះជំងឺរាតត្បាត COVID-19។

អំណោយចំនួន ១០០ ត្រូវបានជនដល់ប្រជាជនដែលជួបការលំបាក។

COVID-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ប្រជាជន Hue ។

បងប្អូនប្រជាជនបានថ្លែងអំណរគុណបន្ទាប់ពីទទួលបានអំណោយជំនួយពីអង្គការ Hearts of Hue។

មុននោះ Hearts of Hue ក៏បានរៀបចំការផ្ដល់អំណោយដើម្បីជួយប្រជាជនសង្កាត់ Huong So (អំណោយចំនួន ២០) ឃុំ Huong Van (អំណោយចំនួន ២០) ឃុំ Phu GIa (អំណោយចំនួន ៣០)៕

Hearts for Hue បាន ខិតខំប្រឹងប្រែងក្នុងការរួមដៃជាមួយប្រជាជនដើម្បីជំនះនូវផលវិបាកនៃជំងឺរាតត្បាត COVID-19។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”