Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ប្រគល់អំណោយដើម្បីឧបត្ថម្ភដល់អណិកជនវៀតណាមមានស្ថានភាពលំបាកជាពិសេស

06:52 | 12/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អំណោយចំនួន ៥៧ សម្រាប់ប្រជាជននៅពេលនេះរួមមានអង្ករ ១ តោន ដែលមន្រ្តីនិងនិយោជិកនៃស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុប្រទេសកម្ពុជាបរិច្ចាគប្រាក់ខែ ១ ថ្ងៃ និងរួមចំណែកពីក្រុមហ៊ុនមិត្តហ្វូន សាខាខេត្តព្រះសីហនុ។

លោកអគ្គកុងស៊ុល Vu Ngoc Ly ថ្លែងនៅក្នុងពីធីប្រគល់អំណោយដល់អណិកជនវៀតណាមមានជិវិភាពលំបាក។ (ប្រភព៖ Baoquocte)

ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាកនិងនាឱកាសជូលឆែមថ្មីប្រពៃណីខ្មែរជិតមកដល់ (ថ្ងៃទី ១៣-១៦ ខែមេសា) នៅថ្ងៃទី ១១ ខែមេសា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុប្រទេសកម្ពុជា បានប្រគល់អំណោយដល់គ្រួសារអណិកជនវៀតណាមចំនួន ៥៧ គ្រួសារដែលមានស្ថានភាពលំបាកជាពិសេសនៅខេត្តព្រះសីហនុដែលកំពុងរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ។

អំណោយចំនួន ៥៧ សម្រាប់ប្រជាជននៅពេលនេះរួមមានអង្ករ ១ តោន ដែលមន្រ្តីនិងនិយោជិកនៃស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុប្រទេសកម្ពុជាបរិច្ចាគប្រាក់ខែ ១ ថ្ងៃ និងរួមចំណែកពីក្រុមហ៊ុនមិត្តហ្វូ​ន សាខាខេត្តព្រះសីហនុ។

លើសពីនេះទៀត នៅពេលដឹងថាស្ថានអគ្គកុងស៊ុលវៀតណាមបានរៀបចំកម្មវិធីនេះ លោកស្រី Kim Chang និងលោក Duong Quang Trung សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមខេត្តព្រះសីហនុ បានបរិច្ចាគកញ្ចប់បន្ថែមចំនួន ៥៧ រួមមានមីកញ្ចប់ ប្រេងឆា និងត្រីកំប៉ុងដល់បងប្អូនអណិកជន។

ក្នុងនាមស្ថានអគ្គកុងស៊ុលនិងម្ចាស់ជំនួយ លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានចែករំលែកនូវការលំបាកនានាដែលប្រជាជនវៀតណាមនិងកម្ពុជាកំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ទោះបីជារដ្ឋាភិបាលនៃប្រទេសវៀតណាមនិងប្រទេសកម្ពុជាបានចាត់វិធានការសកម្មជាច្រើនក៏ដោយ។ អគ្គកុងស៊ុលបានអាណិតអាសូរជាពិសេសជាមួយអណិកជនវៀតណាមនៅកម្ពុជាដែលមានជីវភាពលំបាករួចទៅហើយ កាន់តែលំបាកបន្ថេមទៀត ។

លោកអគ្គកុងស៊ុល Vu Ngoc Ly សង្ឃឹមថាយអណិកជននឹងមានថ្ងៃចូលឆ្នាំថ្មីកាន់តែស្បាយរីករាយនិងមានអត្ថន័យ។ (ប្រភព៖ baoquocte)

នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកអគ្គកុងស៊ុល Vu Ngoc Ly បានលើកឡើងថាអំណោយនោះប្រហែលជាមិនមានច្រើនទេ ប៉ុន្តែសង្ឃឹមថានឹងចូលរួមចំណែកក្នុងការនាំឲ្យអណិកជនមានថ្ងៃចូលឆ្នាំថ្មីកាន់តែស្បាយរីករាយនិងមានអត្ថន័យ។ លោកអគ្គកុងស៊ុលក៏បានលើកទឹកចិត្តដល់អណិកជនឱ្យមានការឈប់សម្រាកធានា ដោយមិនវិលត្រឡប់មកវៀតណាមវិញនាពេលបច្ចុប្បន្ននេះ ដោយសារស្តាប់ការញុះញង់របស់កម្លាំងអាក្រក់ ទន្ទឹមនឹងនេះចាំបាច់ត្រូវអនុវត្តតាមវិធានការណ៍បង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃក្រសួងសុខាភិបាលកម្ពុជា។

មុននោះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ក៏បានបរិច្ចាគរម៉ាសចំនួន ៣,០០០ ម៉ាសដល់គ្រួសារដែលមានដើមកំណើតវៀតណាមមានជិវភាពលំបាកនៅតំបន់នានាក្រោមការទទួលខុសត្រូវរបស់ស្ថានអគ្គកុងស៊ុលរួមមាន៖ ខេត្តព្រះសីហនុ កែប កំពត កោះកុង តាកែវ និងកំពង់ស្ពឺ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម