Trending now

ប្រធាន គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម ផ្ញើលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០ ដល់ប្រជាជនខ្មែរ

16:14 | 04/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០ លោក Tran Thanh Man ប្រធាន គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានផ្ញើលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០ ដល់ព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរទាំងអស់។

លោក Tran Thanh Man ប្រធាន គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម។

ក្នុងនាមគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា បងប្អូនជនជាតិខ្មែរទាំងអស់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់សហគមន៍ជនជាតិភាគតិចនៅវៀតណាម ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់បងប្អូនជនជាតិខ្មែរក្នុងចលនាប្រកួតប្រជែងស្នេហាជាតិរបស់រណសិរ្សមាតុភូមិវៀតណាម និងអង្គការ​សង្គម​ស៊ីវិលនានា ដែលរួមចំណែកក្នុងការជម្រុញនិងលើកកម្ពស់សក្តានុពល ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិខ្មែរ តែងតែរួបរួមជាមួយសហគមន៍ជនជាតិភាគតិច ដើម្បីកសាងប្រទេសឲ្យបានអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ធ្វើអោយប្រសើរឡើងនូវគុណភាពជីវិត បង្កើនប្លុកឯកភាពជាតិ។

ឆ្នាំនេះបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កើតឡើងនៅក្នុងបរិបទនៃបណ្តាប្រទេសនៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19 ខេត្តនៅតំបន់ដីសណ្តទន្លេមេគង្គរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងការឈ្លានពានអំបិល។ ការលំបាកទាំងនេះមានផលប៉ះពាល់ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជននិងស្ថានភាពសេដ្ឋកិច្ចសង្គមជាតិ។

លោក Tran Thanh Man សង្ឃឹមថាបងប្អូវជនជាតិខ្មែរទាំងអស់បន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព ជំនះការលំបាក និងយកចិត្តទុកដាក់ចំពោះផលិតកម្ម រក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អ រៀបចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសមស្របទៅនឹងកាលៈទេសៈ អនុវត្តយ៉ាងល្អនូវបទប្បញ្ញត្តិរបស់រដ្ឋស្តីពីការបង្ការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដើម្បីចូលរួមចំណែកក្នុងការនាំមកនូវជីវិតប្រកបដោយសុវត្ថិភាព វិបុលភាព និងសុភមង្គលសម្រាប់សម្រាប់ប្រជាជនទាំងអស់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ