ក្នុងឱកាសដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានអនុម័តជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារអបអរសាទរ។
![]() |
លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម |
ក្នុងសារអបអរសាទរជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក Do Van Chien បានសម្តែងនូវក្តីរីករាយដែលបានទទួលដំណឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ក្នុងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្នុងនាមខ្លួនផ្ទាល់ លោក Do Van Chien ផ្ញើពាក្យជូនពរយ៉ាងកក់ក្ដៅជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានពង្រីកកាន់តែខ្លាំងឡើង និងសម្រេចបានលទ្ធផលល្អជាច្រើន។
លោក Do Van Chien ជឿជាក់ថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងដឹកនាំក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធិផលជាច្រើនបន្ថែមទៀត។ លោក Do Van Chien ក៏សង្ឃឹមដែរថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងបន្តយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងរវាងស្ថាប័នទាំងពីរ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។
លោក Do Van Chien ជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងជូនពរទំនាក់ទំនងរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕
មតិពីមិត្តអ្នកអាន