Trending now

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើលិខិតអបអរសាទរដល់ប្រជាជនខ្មែរ

18:00 | 31/03/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនចំពោះព្រះសង្ឃ និងបងប្អូនជនជាតិខ្មែរ។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរសមាគមពុទ្ធសាសនាវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue
តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនចំពោះព្រះសង្ឃ និងបងប្អូនជនជាតិខ្មែរ។
តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនចំពោះព្រះសង្ឃ និងបងប្អូនជនជាតិខ្មែរ។

ក្នុងសារលិខិត លោក Do Van Chien បានអះអាងថា ឆ្នាំ២០២១ ប្រទេសរបស់យើងបានជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើន។ ជំងឺរាតត្បាត Covid-19 បានធ្វើឱ្យមានការខាតបង់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាជន។

ឆ្លើយតបនឹងការអំពាវនាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងដោយមានការគាំទ្រដ៏ធំធេងពីសំណាក់ប្រជាជនដែលក្នុងនោះរួមទាំងបងប្អូនជនរួមជាតិខ្មែរផងដែរ យើងបានជម្នះជំងឺរាតត្បាត សម្របខ្លួនបន្តិចម្តងៗដោយសុវត្ថិភាព និងភាពបត់បែន យើងបានគ្រប់គ្រងការរាតត្បាតប្រកបដោយប្រសិទ្ធភាព និងស្តារការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងស្ថានភាពថ្មី។

តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានទទួលស្គាល់ វាយតំលៃខ្ពស់ និងដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរ ដែលបានរួមចំណែកក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងអំឡុងពេលកន្លងមក។

អបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ លោក Do Van Chien បានជូនពរព្រះសង្ឃ និងបងប្អូនជនរួមជាតិខ្មែរបន្តលើកតម្កើងប្រពៃណីល្អរបស់ប្រទេសជាតិ រួបរួមចិត្តតែមួយ និងរួមជាមួយបក្ស ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្តេជ្ញាសម្រេចឱ្យបានជោគជ័យនៃគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលបានកំណត់។ ព្រមទាំងលោកបានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់គួរតែរួមចិត្តរួមថ្លើមអនុវត្តឱ្យមានប្រសិទ្ធភាពនូវគ្រប់គោលនយោបាយ គោលការណ៍របស់បក្ស និងរដ្ឋសម្រាប់បងប្អូនជនជាតិក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ឆ្ងាយដាច់ស្រយាល់ ទន្ទឹមនឹងនោះត្រូវខិតខំប្រឹងប្រែងអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ រួមចំណែកភាពចម្រុះនៃវប្បធម៌វៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ