Trending now

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរសមាគមពុទ្ធសាសនាវៀតណាម

00:00 | 06/11/2021 ឌីណា

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាបង្កើតសមាគមពុទ្ធសាសនា​វៀត​ណាម (៧ វិច្ឆិកា ១៩៨១ / ៧ វិច្ឆិកា ២០២១) នាព្រឹកថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុងហាណូយ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជូនពរសមាគមពុទ្ធសាសនាវៀតណាម។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue
គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Hau Giang គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Hau Giang

ក្នុងឱកាសនេះ លោក Do Van Chien បានជូនពរចំពោះព្រះសង្ឃ ដូនជី អ្នកមុខអ្នកការសាសនា និងពុទ្ធបរិស័ទវៀតណាមទាំងក្នុងនិងក្រៅប្រទេសមានសុខភាពល្អបរិបូរ និងវិបុលសុខ បវរមហាប្រសើរ។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរសមាគមពុទ្ធសាសនាវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនពរសមាគមពុទ្ធសាសនាវៀតណាម (រូបថត៖ vnanet.vn)

លោក Do Van Chien បានអះអាងថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ សមាគមពុទ្ធសាសនាវៀតណាម ព្រះសង្ឃ និងអ្នកមុខអ្នការសាសនា រួមទាំងពុទ្ធបរិស័ទនៅទូទាំងប្រទេសបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​យកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺកូវីដ-១៩ ព្រះសង្ឃ ដូនជីនិងពុទ្ធបរិស័ទទូទាំងប្រទេសបានរួមដៃគ្នាជួយឧបត្ថម្ភថវិកានិងសំភារៈសម្រាប់ការទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩ ដែលមានទឹកប្រាក់រហូតដល់រាប់ពាន់លានដុង...។

លោក Do Van Chien សង្ឃឹមថា នាពេលខាងមុខ សមាគមពុទ្ធសាសនានឹងបន្តចលនាព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទជឿជាក់លើការដឹកនាំរបស់បក្ស និង រដ្ឋ។ រួមជាមួយនឹងប្រជាជនទាំងមូលអនុវត្ដសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្សប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំមហាសន្និបាតលើកទី IX នៃពុទ្ធសាសនាទូទាំងប្រទេសក្នុងឆ្នាំ២០២២ ប្រកបដោយជោគជ័យ៕

ឌីណា

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម