Trending now

កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បើកកិច្ចប្រជុំពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ នៅខេត្តសៀមរាប

13:13 | 30/10/2019 (ប្រភព៖ Fresh News)

កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់ មា (CLM) ស្ដីពី តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារ ពលករទេសន្តរប្រវេសន៍ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។

តំណាងដែលចូលរួមក្នុងកិច្ចប្រជុំ

ពិធីនេះក៏មានវត្តមានរបស់ឧត្តមសេនីយ៍ឯក Aung Thu អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណៈប្រតិភូសហភាព មីយ៉ាន់ម៉ា, លោកវរសេនីយ៍ឯកបណ្ឌិត ផេងសាវ៉ាញ់ ធីផាវង្សសៃ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈ និងគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតឡាវ, លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា រួមនិងវត្តមានឯកអគ្គរដ្ឋទូត នៃសហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា រដ្ឋមន្រ្តី រដ្ឋលេខាធិការ នាយឧត្តសេនីយ៍អគ្គស្នងការ អគ្គនាយក អគ្គនាយករង អភិបាល/អភិបាលរងខេត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់គណៈប្រតិភូទាំងបីប្រទេស គឺកម្ពុជា ឡាវ និងភូមា និងភ្ញៀវជាតិអន្តរជាតិទាំងអស់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ មន្រ្តីជាន់ខ្ពស់ ថ្នាក់បច្ចេកទេស ស្តីពី «តួនាទីប្រទេសបញ្ជូន ក្នុងការការពារពលករទេសន្តរប្រវេសន៍» ដែលកំពុងតែប្រារព្វធ្វើឡើង នាទីក្រុងសៀមរាបអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស សម្ដេច មានសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗ នឹងអាចនាំយកលទ្ធផលនៃកិច្ចពិភាក្សា ទៅដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការធ្វើឲ្យក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងកិច្ចការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព និងឈានទៅការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួម ដំណោះស្រាយរួម នៅពេលអនាគតដ៏ខ្លីខាងមុខ និងអាចដាក់ស្នើការពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមសហការគ្នា ដោះស្រាយបញ្ហាពលករឲ្យបានរលូន និងមានប្រសិទ្ធភាព៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ