យុគសម័យ- បញ្ជាការដា្ឋនកងទ័ពការពារព្រំដែនខេត្ត Dong Thap (វៀតណាម) និងស្នងការដ្ឋាននគបាលខេត្តព្រៃវែង (កម្ពុជា) បានបើកកិច្ចប្រជុំបូកសុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨។
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងព្រៃវែង ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាការដា្ឋនកងទ័ពការពារព្រំដែនខេត្ត Dong Thap នៃប្រទេសវៀតណាម និងស្នងការដ្ឋាននគបាលខេត្តព្រៃវែង នៃប្រទេសកម្ពុជា បានបើកកិច្ចប្រជុំបូកសុបកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៨ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀងលើការរក្សសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ជាប់ព្រំដែន នា ឆ្នាំ២០១៩។ គណៈប្រតិភូននៃបញ្ជាការដា្ឋនកងទ័ពការពារព្រំដែនខេត្ត Dong Thap ដឹកនាំដោយលោកវរៈសេនីយ៌ឯក Le Van Luan ជាមេបញ្ជាការធ្វើជាប្រធានគណៈប្រតិភូ ចំពោគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ ព្រំ សានធរ ប្រធានស្នងការនគបាលខេត្តព្រវែង ជាប្រធានគណៈប្រតិភូ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត Phu Quy)
នៅឯកិច្ចប្រជុំនេះ បានវាយតម្លៃថ សម្រាប់កិច្ចការក្នុង ឆ្នាំ២០១៨នេះ បញ្ជាការដា្ឋនកងទ័ពការពារព្រំដែនខេត្ត Dong Thap បានសហការគ្នាយ៉ាងសកម្មជាមួយអាជ្ញាធរ និងកងកម្លាំងការពារព្រំដែននៃខេត្តព្រៃវែង ក្នុងការការពារអធិបតេយ្យភាព សន្តិសុខនៅតាមតំបន់ព្រំដែន។ ជាក់ស្តែងភាគីទាំងពីរបានផ្សព្វផ្សាយឲ្យប្រជាជនពីបណ្តាសន្ធិសញ្ញា និងបញ្ញាត្តិ ការកំណត់អំពីព្រំដែនវៀតណាម-កម្ពុជា។ ផ្សព្វផ្សាយអំពីការបង្ការ ប្រឆាំងបទល្មើស ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។
ក្រៅពីនោះ នាឆ្នាំ២០១៨ បញ្ជាការដា្ឋនកងទ័ពការពារព្រំដែនខេត្ត Dong Thap បានជួយឧបត្ថម្ភស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងវរៈសេនាតូច លេខ ៦០៧ នៃនគរបាលការពារព្រំដែនទឹកប្រាក់ចំនួន ៣០០លានដុង និងកុំព្យូទ័រចំនួន ០១គ្រឿង និងម៉ាស៊ីនព្រិនធ័រចំនួន ០១គ្រឿង រួមទាំងអង្ករចំនួយមួយតោន ដើម្បីបម្រើការការងារ និងការជួសជុលទីស្នាក់ការ។ បណ្តាប៉ុសិ៍្តការពារព្រំដែនខេត្ត Dong Thap ក៏បានជួយឧបត្ថម្ភបណ្តាប៉ុស្តិ៍នគរបាលការពារព្រំដែននៅទល់មុខរបស់ភាគីកម្ពុជា នូវទឹកប្រាក់ចំនួន ៩៥លានដុង ដើម្បីបំរើការងារ។
អង្គភាពទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ (រូបថត Phu Quy)
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លទ្ធផលនៃការសហការគ្នា អនុវត្តការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែនក្នុងឆ្នាំ២០១៨ ព្រមទាំងបានឯកភាពគ្នាលើទិសដៅ ភារកិច្ច និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀង នាឆ្នាំ២០១៩។ ទន្ទឹមនឹងនោះរួមសហការគ្នាទប់ស្កាត់រាល់បទល្មើសនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ការពារអធិបតេយ្យភាព សន្តិសុខនៅព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលសម្រោប់ឲ្យប្រជាជនសងខាង បានធ្វើដំណើរ សាកសួរសុខទុក្ខសាច់ញាតិ ដោះដូរទំនិញ និងព្យាបាលជំងឺ៕
(បកប្រែដោយសំណាង)
មតិពីមិត្តអ្នកអាន