Trending now

សកម្មភាពផ្លាស់ប្តូរ និងពាណិជ្ជកម្មរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃខេត្ត Dong Thap និងខេត្តបន្ទាយមានជ័យ

09:17 | 18/01/2025 វិច្ឆិកា

នារសៀលថ្ងៃទី១៦ ខែមករា គណៈប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត Dong Thap ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

សិក្ខាសាលា “លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបី ពិធីបុណ្យប្រាសាទ Dong Nhan វួដ Dong Nhan និងវួដ Bach Dang ស្រ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងរឹតបន្តឹងទំនាក់ទំនងមិត្តភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជូនពរថ្នាក់ដឹកនាំខេត្ត Dong Thap មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។ លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Thap ដូចជា៖ ទំហំនៃការនាំចេញ ជាពិសេសការនាំចេញអង្ករ ការអនុវត្តគម្រោងនានានៅក្នុងតំបន់ ការអភិវឌ្ឍកសិកម្មបៃតង... រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ លោកបានជូនពរឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយរួម និងរវាងខេត្តបន្ទាយមានជ័យនិងខេត្ត Dong Thap និយាយដោយឡែកឲ្យកាន់តែជិតស្និទ្ធថែមទៀត។

លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap
លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap

តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដែលលោក អ៊ុំ រាត្រី និងសមាជិកកណៈប្រតិភូខេត្តបន្ទាយមានជ័យផ្ដល់ជូនគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Dong Thap។ នេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានទេ រួមចំណែករឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាព ដើម្បីការរីកចម្រើននៃខេត្តទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរទាំងពីរនិយាយរួម។

គណៈប្រតិភូខេត្តបន្ទាយមានជ័យថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរ អង្គភាព និងស្ថាប័ននានានៃខេត្ត Dong Thap
គណៈប្រតិភូខេត្តបន្ទាយមានជ័យថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរ អង្គភាព និងស្ថាប័ននានានៃខេត្ត Dong Thap

លោក Pham Thien Nghia បានឲ្យដឹងថា លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Thap នាពេលកន្លងមកនេះ មានការរួមចំណែកជាវិជ្ជមានពីសកម្មភាពផ្លាស់ប្តូរ និងផ្លាស់ប្តូរទំនិញរវាងខេត្តទាំងពីរ។ នាពេលខាងមុខ លោក Pham Thien Nghia ជឿជាក់ថា ខេត្តបន្ទាយមានជ័យនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយខេត្ត Dong Thap សហការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខតាមព្រំដែន សំដៅធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងសប្បាយរីករាយ៕

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងរឹតបន្តឹងទំនាក់ទំនងមិត្តភាព គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងរឹតបន្តឹងទំនាក់ទំនងមិត្តភាព

នារសៀលថ្ងៃទី១៣ ខែធ្នូ នៅទីក្រុង Cao Lanh បានប្រព្រឹត្តទៅកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងក្នុងរយៈពេល ២ ឆ្នាំ (២០២៣-២០២៤)។

ត្រចេះត្រចង់ Kien An Cung នៅកណ្តាលទីក្រុង Sa Dec (ខេត្ត Dong Thap - វៀតណាម) ទាក់ទាញភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​វត្ត ត្រចេះត្រចង់ Kien An Cung នៅកណ្តាលទីក្រុង Sa Dec (ខេត្ត Dong Thap - វៀតណាម) ទាក់ទាញភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​វត្ត

គៀន​អាន​គុង (Kien An Cung) (មានឈ្មោះហៅផ្សេងថាវត្ត អ៊ុង ក្វាច Ong​ ​Quach) គឺជាវត្តដែលមានអាយុកាលរាប់រយឆ្នាំ មានទីតាំងនៅកណ្តាលទីក្រុង សាដែក (Sa Dec) (ខេត្ត ដុង​ថាប (Dong Thap)) ។ នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងនេះ។ វត្តនេះមានភាពបុរាណ និងរក្សាស្នាមស្ថាបត្យកម្មពិសេសនៃវប្បធម៌ចិនត្រូវបានទទួលស្គាល់ជាកេរដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិក្នុងឆ្នាំ ១៩៩០។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស