Trending now

ប្រធានរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារជូនពរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិខ្មែរ

14:56 | 03/04/2019 (សំណាង)

យុគសម័យ - នាថ្ងៃទី២ ខែ មេសាឆ្នាំ២០១៩ លោកTran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារជូនពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០១៩ ដល់ជនរួមជាតិខ្មែរទាំងអស់។

ពិធីស្រង់ព្រះរូបបដិារបស់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

តាងនាមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានជូនពរបណ្តាព្រះសង្ឃ អាចារ្យ ព្រមទាំងប្រជាជនខ្មែរទាំងអស់ នូវពរសព្ទសាធុការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០១៩។​

ក្នុងលិខិតជូនពរលោកTran Thanh Man បានសង្កត់ថ្ងន់ថា៖ ឆ្នាំ២០១៨ កន្លងមក ប្រជាជនខ្មែរដែលបានរួមកម្លាំងកាយ កម្លាំងចិត្តជាច្រើនក្នុងការជួសជុលវត្តអារាម រួបរួមគ្នាធ្វើការ អាជីវកម្ម ដើម្បីលើកកំពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រី លើកកំពស់ការយល់ដឹងរបស់ប្រជាជន ថែរក្សាសុខភាព និងការពារបរិស្ថាន ហើយបណ្តាព្រះសង្ឃ អាចារ្យនៃព្រះពុទ្ធសាសនាហិនយានបានចូលរូមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពរួមរបស់សមាគមព្រះពុទ្ធសាសនាវៀត ណាម (ជាសមាជិករបស់រណសិរ្សមាតុភូមិវៀតណាម)។

លោក Tran Thanh Man មានប្រសាសន៍ថា ជនរួមជាតិខ្មែរបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ និងទូទាំងប្រទេស។

តាងនាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោកត្រឹ Tran Thanh Man បានកោតសរសើរចំពោះរាល់សមិទ្ធផល ដែលព្រះសង្ឃ អាចារ្យ និងជនរួមជាតិខ្មែរទទួលបាន ក្នុងការអនុវត្តគោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការរណសិរ្សផងដែរ។

លោក Tran Thanh Man បានជឿជាក់ថា ព្រះសង្ឃ អាចារ្យ និងជនរួមជាតិខ្មែរទាំងអស់ នឹងបន្តរួមចំណែកជាក់ស្តែងចូលក្នុងបុព្វហេតុ មហាសាមគ្គីជនជាតិទាំងមូល កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។

ឆ្លៀតក្នុងឱកាសនេះដែរ លោកត Tran Thanh Man បានជូនពរបណ្តាព្រះសង្ឃ អាចារ្យ និងជនរួមជាតិខ្មែរទាំងអស់ រីករាយទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងបរិយាកាសសុខសាន្តត្រាណ ចម្រុងចម្រើន និងសុភមង្គល៕

(សំណាង)

(សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម