Trending now

ក្រុមហ៊ុនជីប្រូតេអ៊ីន Ca Mau ជួយគាំទ្របងប្អូនកសិករដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយជំងឺ COVID-19

11:16 | 10/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ដើម្បីជួយគាំទ្រនិងរួមជាមួយបងប្អូនកសិករដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺ COVID-19 ក្រុមហ៊ុនជីប្រូតេអ៊ីន Ca Mau បានចាប់ផ្តើមយុទ្ធនាការគាំទ្របន្ទាន់សម្រាប់កសិករដើមកំណើតវៀតណាមនៅកម្ពុជា។

ក្រុមហ៊ុនជីប្រូតេអ៊ីន Ca Mau ជួយគាំទ្របងប្អូនកសិករដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយជំងឺ COVID-19 ។ (រូបថត៖VGP)

អាស្រ័យហេតុនេះក្រុមហ៊ុនជីប្រូតេអ៊ីន Ca Mau ​ បានគាំទ្រម៉ាស់​ពេទ្យចំនួន ៥០០០ ដែលត្រូវបានផ្តល់​ តាមរយៈប្រព័ន្ធសាខាលក់ជី​ប្រូតេអ៊ីន Ca Mau នៅកម្ពុជា ថែមទាំង ការជួយឧបត្ថម្ភ​ថវិការដែល​មាន​ទឹកប្រាក់​​ស្មើ​នឹងតំលៃអង្ករចំនួន​ ៥ តោន​ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំនៅកម្ពុជា។ គេដឹងថា អំណោយទាំងអស់នេះ​ត្រូវបានប្រគល់ជូន​កសិករ​ដើម​កំណើត​វៀតណាម​ដែលកំពុងរស់​នៅ​ក្នុងប្រទេសកម្ពុជា​ ដើម្បី​ជួយប្រជាជនកាត់បន្ថយភាពខ្វះខាត។

លោក Nguyen Van Vinh អាយុ ៥៧ ឆ្នាំនៅខេត្តរតនគិរី (ប្រទេស កម្ពុជា) បានមានប្រសាសន៍ថា គ្រួសាររបស់លោកមានការលំបាកខ្លាំង ណាស់ ចិញ្ចឹមកូនតូចៗ ចំនួន ៣ នាក់។ ប៉ុន្តែគ្រួសារលោក​រងផល​ប៉ះពាល់​យ៉ាងខ្លាំង ដោយសាររោគរាតត្បាត។ លោកបានបាត់បង់​ការងារ ​ដូច្នេះគ្រួលសារមិនមានប្រាក់ចំណូលទេ។ លោកនិងបងប្អូនកសិករដើម​កំណើត​វៀតណាមមានសេចក្តីរីករាយ​និងដឹងគុណចំពោះ​ការយក​ចិត្តទុកដាក់​នៃស្ថានទូត អាជីវកម្ម​វៀតណាម ក៏ដូចជាក្រុមហ៊ុន​ជី​ប្រូតេអ៊ីន Ca Mau នៅគ្រាលំបាកនេះ។

នេះគឺជាយុទ្ធនាការសកម្មភាពមួយ​របស់ក្រុមហ៊ុនជី​ប្រូតេអ៊ីន Ca Mau ដើម្បីចែករំលែកការព្រួយបារម្ភរបស់កសិករដើមកំណើតវៀតណាម ជាពិសេស​អ្នកដែលស្ថិតក្នុងស្ថានភាពលំបាក។ សង្ឃឹមថា​ ជាមួយនឹង​អំណោយទាំងនេះ​បងប្អូនកសិករដើមកំណើត​វៀតណាមនៅកម្ពុជា​នឹងឆ្លងកាត់ជំងឺរាតត្បាត ហើយនឹងវិលត្រឡប់​ទៅរក​ជីវភាពប្រចាំ​ថ្ងៃ​របស់ពួកគេ នាពេលឆាប់ៗនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា