Trending now

ខេត្ត Thai Binh៖ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវ

08:49 | 30/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចំណងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ ត្រូវបានកសាង អភិរក្សនិងអភិវឌ្ឍន៍ក្នុងអំឡុងពេលកសាងនិងការពារប្រជាជាតិទាំងពីរ។ទំនាក់ទំនងមិត្តភាពនិងទំនាក់ទំនងពិសេសនេះ ត្រូវបានចាក់គ្រឹះដោយផ្ទាល់ដោយអគ្គមគ្គុទេសនៃប្រជាជនទាំងពីរ ហើយក៏ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំ និងបានក្លាយជាទំនាក់ទំនងដ៏ត្រឹមត្រូវ ស្មោះត្រង់ និងកម្រមានផងដែរ។

ពិធីបុណ្យ Bunpimay របស់ឡាវត្រូវបានប្រារព្ធធ្វើនៅ Thai Binh ជារៀងរាល់ឆ្នាំ។

ប្រពៃណីនោះនៅតែត្រូវបានពង្រីកនៅលើទឹកដីខេត្ត Thai Binh ដែលជាទីកន្លែងមានកម្មាភិបាល កងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ បានមកជួយប្រទេសឡាវក្នុងការប្រយុទ្ធ កសាង ស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងរក្សាសន្តិសុខជាតិផងដែរ។ សកម្មភាពមួយដែលមានអត្ថន័យបំផុតរបស់សមាគមមិត្តភាពវៀតណាម - ឡាវនៃខេត្តថៃ Thai Binh គឺជាគារសម្របសម្រួលជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន Thai Binh ដើម្បីថែរក្សាកូនចៅរបស់ជនជាតិឡាវ ដែលកំពុងរស់នៅនិងសិក្សានៅខេត្ត Thai Binh ។ យោងតាមលោក Nguyen Duc Hanh ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវនៃខេត្ត Thai Binh បានឲ្យដឹងថានេះគឺជាការងារសំខាន់ក្នុងការអនុវត្តទំនាក់ទំនងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ សាលារៀនបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈទំនាក់ទំនងនិស្សិតឡាវ ដើម្បីស្វែងយល់ពីអារម្មណ៍និងលក្ខខណ្ឌរបស់សិស្សម្នាក់ៗ ដើម្បីមានទិសដៅជួយឧបត្ថម្ភជាក់ស្តែងបំផុតសម្រាប់ពួរគេ។ ជាពិសេសករណីនិស្សិតឈ្មោះ Sanout Sodarluck ត្រូវមានជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល សមាគមបានកៀរគរថវិការាប់សិបលានដុងដើម្បីជួយឧបត្ថម្ភដល់សាច់ញ្ញាតិរបស់និស្សិតនេះអាចទៅកាន់ខេត្ត Thai Binh។

ដោយមានការលំបាកក្នុងការប្រាស្រ័យទាក់ទងខាងភាសាបរទេស ឬការធ្វើដំណើរទៅវិញទៅមកដើរនិងមើលថែនិស្សិត Sanout Sodarluck សមាគម បានសហការជាមួយសាលានិងគណៈកម្ម ការទំនាក់ទំនងនិស្សិតឡាវ ដើម្បីមើលថែនិស្សិតនេះជាមួយក្រុមគ្រួសារ ដូច្នេះរូបគាត់បានឆាប់ជាសះស្បើយនិងវិលត្រឡប់ទៅផ្ទះវិញ។ សមាជិកជាច្រើននៃសមាគមក៏សុខចិត្តទទួលនិស្សិតឡាវជាកូនធម៌ ដើម្បីសម្រួលដល់ការអប់រំរបស់ពួកគេ។ លោក Hanh បានទទួលយកកូនធម៌ជាច្រើននាក់ ហើយជារៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាដើមកូនធម៌ទាំងនេះក៏បានជួបជុំគ្នានៅផ្ទះរបស់លោក Hanh ដែរ។ ហេតុដូច្នេះវប្បធម៌ធ្វើម្ហូបរបស់ប្រទេសទាំងពីរ វៀតណាម - ឡាវក៏ត្រូវបានបង្ហាញដោយក្រុមគ្រួសារនិងនិស្សិតឡាវផងដែរនៅក្នុងពេលទទួលទានបាយរបស់គ្រួសារលោកតែម្តង។ មនោសញ្ចេតនាពិសេសនេះត្រូវបានរក្សាទុកដោយលោក​ Hanh និងនិស្សិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កូនធម៌និងសមាជិកជាច្រើនបានបញ្ចប់ការសិក្សា វិលត្រឡប់មកធ្វើការវិញហើយបានក្លាយជាវេជ្ជបណ្ឌិតដ៏ល្អនៃមន្ទីរពេទ្យមិត្តភាពហាណូយ - វៀងច័ន្ទផងដែរ។ លទ្ធផលនេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានដែល លោក Nguyen Duc Hanh និងសមាជិកសមាគម បានទទួលពី«កូនៗ»របស់ខ្លួន។

សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ Thai Binh បានប្រគល់សញ្ញាប័ត្រដល់និស្សិតឡាវ

ក្រៅពីនេះ សមាគមមិត្តភាពវៀតណាម - ឡាវខេត្ត Thai Binh តែងតែអមដំណើរនិងលើកទឹកចិត្តឱ្យពួកគេគ្រប់កាលៈទេសៈ។ ឧទាហរណ៍និស្សិតឈ្មោះ Bounpheng Lathamsathith នៅពេលដែលគាត់ជាប្រធានគណៈទាក់ទងរវាងនិស្សិតឡាវនៅក្នុងវគ្គសិក្សាមុន គឺគាត់មានស្ថានភាពលំបាកខ្លាំងនាស់។ លោក Nguyen Duc Hanh បានមានប្រសាសន៍ថាការទទួលជាកូនធម៌ឬជាអ្នកគាំពាំ ឬការសហការគ្នាជាមួយសាលាដើម្បីមើលថែចៅៗនិស្សិតឡាវនេះ គឺជាលទ្ធផលនៃចំណងមិត្តភាពរវាងប្រជាជនវៀតណាម - ឡាវ ដែលជាក្តីស្រឡាញ់គ្នារវាងប្រជាជនដែលជាមនោសញ្ចេតនារវាងអ្នកបដិវត្តជាមួយនឹងភារកិច្ចបដិវត្តន៍ផងដែរ។ អស់រយៈពេល ១៤ ឆ្នាំបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមិត្តឡាវគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងការចងចាំរបស់លោក​ Hanh ។ ទីក្រុងវៀងច័ន្ទពិតជាសាមញ្ញនិងស្មោះត្រង់សម្រាប់គាត់ ហើយមនោសញ្ញេតនារបស់លោក Hanh នឹងមិនរំលាយចោលជានិច្ចសម្រាប់ទីក្រុងនេះដែរ។

រឿងរ៉ាវសាមញ្ញនិងស្មោះត្រង់របស់គាត់ជាពិសេសនៅពេលគាត់និយាយថានេះជាស្រុកកំណើតទី ២ របស់គាត់ដោយនិយាយជាភាសាឡាវ ហើយមានមនុស្សរាប់ពាន់នាក់បានទះដៃអបអរសាទរនិងសំដែងមោទនភាពផងដែរ។ មានមេដឹកនាំជាន់ខ្ពស់ឡាវជាច្រើន បានមានអារម្មណ៍រំភើបចិត្តដោយអោបគាត់យ៉ាងសិ្នទស្នាល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរូបលោក ពីព្រោះអាស្រ័យទៅលើការឧបត្ថម្ភរបស់លោកកុលសម្ព័ន្ធនានារបស់ឡាវទើបតែមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ហេតុដូច្នេះ ការដែលលោកបានធ្វើហើយការផ្តល់ទឹកចិត្តសម្រាប់សមាជិកសមាគម សម្រាប់កូនធម៌ក្នុងបណ្តាកុលសម្ព័ន្ធឡាវក៏ត្រូវបានបំផុសពីក្នុងដួងចិត្តមេត្តារបស់ខ្លួនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR