សហគ្រាសវៀតណាមពង្រីកការតភ្ជាប់នៅទីផ្សារហាឡាលឥណ្ឌូណេស៊ី

22:43 | 27/09/2026 ឌឹកអាញ់

យុគសម័យ - ម៉ាកសញ្ញាជាង ៥០០ មកពីក្នុង និងក្រៅប្រទេសឥណ្ឌូណេស៊ី បានចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មហាឡាលអន្តរជាតិឥណ្ឌូណេស៊ី ឆ្នាំ ២០២៦ នៅខេត្ត Banten។ បណ្តាសហគ្រាសវៀតណាមបានណែនាំផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនដែលទទួលបានវិញ្ញាបនបត្រហាឡាលរួចហើយ ដោយស្វែងរកដៃគូ និងឱកាសជ្រៀតចូលទីផ្សារ។

នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ

ពិព័រណ៍ឧស្សាហកម្មហាឡាលអន្តរជាតិឥណ្ឌូណេស៊ី (Halal Indo 2026) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតឥណ្ឌូណេស៊ី (ICE)។

យោងតាមក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី ព្រឹត្តិការណ៍ឆ្នាំនេះប្រមូលផ្តុំម៉ាកសញ្ញាជាង ៥០០ មកពីទីផ្សារជាច្រើន រួមមាន វៀតណាម ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង នូវែលសេឡង់ អាមេរិក អារ៉ាប់រួម និងកាហ្សាក់ស្ថាន។ គណៈចាត់តាំងរំពឹងថានឹងទាក់ទាញភ្ញៀវចូលទស្សនាជាង ២៨.០០០ នាក់។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី Agus Gumiwang Kartasasmita បានឱ្យដឹងថា ការអភិវឌ្ឍឧស្សាហកម្មហាឡាលគឺជាទិសដៅយុទ្ធសាស្ត្រមួយរបស់ឥណ្ឌូណេស៊ី។ តាមរយៈពិព័រណ៍នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថានឹងតភ្ជាប់សមត្ថភាពផលិតកម្មក្នុងស្រុកជាមួយបណ្តាអ្នកទិញ និងដៃគូអន្តរជាតិ។

ផលិតផលវៀតណាមស្វែងរកឱកាសនៅទីផ្សារហាឡាល

លំហតាំងបង្ហាញនៅ Halal Indo 2026 រួមមានក្រុមទំនិញជាច្រើន ចាប់ពីម្ហូបអាហារ ភេសជ្ជៈ រហូតដល់ឱសថ គ្រឿងសម្អាង ម៉ូដសម្លៀកបំពាក់ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសេវាកម្មហិរញ្ញវត្ថុឥស្លាម។

បណ្តាសហគ្រាសវៀតណាមបានចូលរួមពិព័រណ៍ជាមួយនឹងផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ហាឡាលរួចហើយ។

ក្នុងនោះ ក្រុមហ៊ុនភាគហ៊ុន Danny Green បានណែនាំបណ្តាផលិតផលកែច្នៃពីកសិផលវៀតណាម ដូចជាចេកសម្ងួត សណ្តែកដី និងភេសជ្ជៈ។ ផលិតផលទាំងអស់នេះសុទ្ធតែទទួលបានវិញ្ញាបនបត្របញ្ជាក់ហាឡាលរួចជាស្រេច។

ស្តង់ទំនិញរបស់ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី ជាមួយនឹងការចូលរួមពីបណ្តាសហគ្រាសវៀតណាម។
ស្តង់ទំនិញរបស់ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី ជាមួយនឹងការចូលរួមពីបណ្តាសហគ្រាសវៀតណាម។

យោងតាមលោកស្រី Bui Thi Thu Ngan អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុន Danny Green ពិព័រណ៍ Halal Indo 2026 បង្កើតឱកាសដើម្បីឱ្យសហគ្រាសតភ្ជាប់ ផ្លាស់ប្តូរ និងណែនាំបណ្តាផលិតផលកសិកម្ម ម្ហូបអាហាររបស់វៀតណាម ទៅកាន់ទីផ្សារឥណ្ឌូណេស៊ី និងសហគមន៍ហាឡាលអន្តរជាតិ។

លោក Pham The Cuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានវាយតម្លៃថា ឥណ្ឌូណេស៊ីជាទីផ្សារដែលមានសក្តានុពលជាច្រើនសម្រាប់បណ្តាផលិតផលហាឡាលរបស់វៀតណាម។

កន្លងមក ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានអនុវត្តសកម្មភាពជាច្រើនដើម្បីគាំទ្រសហគ្រាសក្នុងការឈានចូលទីផ្សារ ក្នុងនោះមានការរៀបចំស្តង់ទំនិញនៅតាមពិព័រណ៍ ការផ្សព្វផ្សាយផលិតផល និងការតភ្ជាប់ជាមួយដៃគូនានា។

ការិយាល័យពាណិជ្ជកម្ម ក៏បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌូណេស៊ី សំដៅគាំទ្រសហគ្រាសវៀតណាមក្នុងដំណើរការឈានចូលទីផ្សារនេះផងដែរ។

ការកត់សម្គាល់លើតម្រូវការវិញ្ញាបនបត្របញ្ជាក់ហាឡាល

តម្រូវការមួយដែលសហគ្រាសត្រូវយកចិត្តទុកដាក់នៅពេលនាំយកផលិតផលចូលទៅក្នុងទីផ្សារឥណ្ឌូណេស៊ី គឺវិញ្ញាបនបត្របញ្ជាក់ហាឡាល។

យោងតាមទីភ្នាក់ងារធានាគុណភាពផលិតផលហាឡាលឥណ្ឌូណេស៊ី (BPJPH) ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ កាតព្វកិច្ចវិញ្ញាបនបត្របញ្ជាក់ហាឡាលនឹងត្រូវបានអនុវត្តចំពោះក្រុមផលិតផលជាច្រើនដែលស្ថិតនៅក្រោមវិសាលភាពនៃការគ្រប់គ្រង។

លោក Ridho តំណាងក្រុមហ៊ុនត្រួតពិនិត្យ Halal Surveyor Indonesia បានឱ្យដឹងថា សហគ្រាសវៀតណាមដែលមានបំណងចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់ហាឡាលនៅឥណ្ឌូណេស៊ី អាចអនុវត្តនីតិវិធីតាមរយៈប្រព័ន្ធរបស់ BPJPH។

សំណុំឯកសារចុះបញ្ជីរួមមាន ពាក្យស្នើសុំ បញ្ជីឈ្មោះវត្ថុធាតុដើម ព្រមទាំងព័ត៌មានអំពីរោងចក្រ និងមូលដ្ឋានផលិតកម្ម។

តំបន់គាំទ្របណ្តាសហគ្រាសក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលហាឡាល។
តំបន់គាំទ្របណ្តាសហគ្រាសក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលហាឡាល។

នីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ ត្រូវបានអនុវត្តចំពោះក្រុមទំនិញជាច្រើន ដូចជា ម្ហូបអាហារ ភេសជ្ជៈ ឱសថ និងគ្រឿងសម្អាង វត្ថុធាតុដើម និងសារធាតុបន្ថែមក្នុងចំណីអាហារ...

ផលិតផលប្រើប្រាស់មួយចំនួន ក្នុងនោះរួមមានផលិតផលធ្វើពីស្បែក ក៏ស្ថិតក្នុងចំណោមមុខទំនិញដែលត្រូវឆ្លើយតបតាមតម្រូវការហាឡាលផងដែរ។

ដូច្នេះ ការចូលរួម Halal Indo 2026 មិនត្រឹមតែបង្កើតឱកាសឱ្យសហគ្រាសវៀតណាមណែនាំផលិតផល និងតភ្ជាប់ជាមួយបណ្តាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្វែងយល់កាន់តែច្បាស់អំពីតម្រូវការនានារបស់ទីផ្សារឥណ្ឌូណេស៊ីចំពោះទំនិញហាឡាលទៀតផង៕

ឥណ្ឌូណេស៊ីបានអះអាងថាវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សំលេងនិងរូបភាពរបស់អាស៊ាន ឥណ្ឌូណេស៊ីបានអះអាងថាវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សំលេងនិងរូបភាពរបស់អាស៊ាន
យុគសម័យ - “ ប្រទេសវៀតណាមបានទទួលជោគជ័យខ្លាំងនៅក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០” ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស.ប) នៅពេលនិយាយជាមួយអ្នកយកព័ត៌មាន VNA ក្នុងបរិបទដែលវៀតណាមនឹងបញ្ចប់ឆ្នាំដំបូងនៃអាណត្តិ ២ ឆ្នាំ។ ក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរយៈពេលមួយសប្តាហ៍ទៀត។
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ​បានសរសេរថា “ខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១”។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកជំងឺអាមេរិកវិលត្រឡប់មកវៀតណាមដើម្បីវះកាត់ផ្លាស់ប្តូរសន្លាក់ជង្គង់ដោយរ៉ូបូត CORI
សហគ្រាសវៀតណាមពង្រីកការតភ្ជាប់នៅទីផ្សារហាឡាលឥណ្ឌូណេស៊ី
តភ្ជាប់អ្នកជំនាញ AI សកល ជាមួយបណ្តាបញ្ហាជាក់ស្តែងរបស់វៀតណាម
ធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍វៀតណាម ផ្លាស់ប្តូរចំណុចស្នូលទៅកាន់គុណភាព និងសមត្ថភាពប្រកួតប្រជែង
រហូតដល់ឆ្នាំ ២០៣០ ដាក់ឱ្យដំណើរការមន្ទីរពិសោធន៍គន្លឹះជាតិយ៉ាងតិចចំនួន ៨

អានច្រើនបំផុត

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
កម្មាភិបាលសហជីពកម្ពុជាចូលរួមវគ្គបណ្តុះបណ្តាលនៅវៀតណាម
អ្នកជំនាញឥណ្ឌា៖ វៀតណាមអាចទាញយកផលប្រយោជន៍ពី BRICS ដើម្បីធ្វើពិពិធកម្មទំនាក់ទំនង
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ