រហូតដល់ឆ្នាំ ២០៣០ ដាក់ឱ្យដំណើរការមន្ទីរពិសោធន៍គន្លឹះជាតិយ៉ាងតិចចំនួន ៨

14:10 | 25/09/2026 វ៉ាន់ណាំ

យុគសម័យ - ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ លើកកម្ពស់គុណភាព វិនិយោគថ្មី និងដាក់ឱ្យដំណើរការយ៉ាងតិចមន្ទីរពិសោធន៍គន្លឹះជាតិចំនួន ៨ មជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍ជាតិចំនួន ៤; ព្រមទាំងសំដៅឆ្ពោះទៅម្ចាស់ការលើបច្ចេកវិទ្យាស្នូលយ៉ាងតិចចំនួន ១០ បម្រើដល់បណ្តាផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបញ្ហាធំៗរបស់ជាតិ។

ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទើបតែបានចេញផ្សាយផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៤៨៣/QĐ-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដោយធ្វើឱ្យជាក់ស្តែងនូវគម្រោង «អភិវឌ្ឍប្រព័ន្ធបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ មន្ទីរពិសោធន៍គន្លឹះជាតិ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ»។

យោងតាមផែនការ ភ្លាមៗនៅក្នុងឆ្នាំ ២០២៦ នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងណែនាំ និងជំរុញឱ្យបណ្តាក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ កំណត់តម្រូវការ និងបំពេញសំណុំឯកសារស្នើសុំលើកកម្ពស់គុណភាព ធ្វើទំនើបកម្ម ឬវិនិយោគថ្មីលើបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងមន្ទីរពិសោធន៍គន្លឹះជាតិ។

បណ្តាសំណើត្រូវតែផ្សារភ្ជាប់ជាមួយបញ្ជីឈ្មោះបច្ចេកវិទ្យាយុទ្ធសាស្ត្រ បញ្ជីឈ្មោះផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្នុងសេចក្តីសម្រេចចិត្តលេខ ២១/២០២៦/QĐ-TTg បណ្តាភារកិច្ចអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងសេចក្តីសម្រេចចិត្តលេខ ៨០៨/QĐ-TTg និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏នឹងបូកសរុបតម្រូវការ ត្រួតពិនិត្យ វាយតម្លៃ និងជ្រើសរើសតាមដំណាក់កាលនីមួយៗនូវបណ្តាសំណើបម្រើដល់ភារកិច្ចស៊ីវិល និងភារកិច្ចប្រើប្រាស់ពីរយ៉ាង (dual-use) ដែលមិនស្ថិតនៅក្នុងវិសាលភាពជ្រើសរើសរបស់ក្រសួងការពារជាតិ និងក្រសួងនគរបាល។

សិក្ខាសាលា «របាយការណ៍ និងផ្លាស់ប្តូរយោបល់ ស្នើទម្រង់ចាត់តាំង គ្រប់គ្រង ដំណើរការបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងមន្ទីរពិសោធន៍គន្លឹះជាតិ» រៀបចំឡើងក្នុងខែមិថុនា ឆ្នាំ ២០២៦។
សិក្ខាសាលា «របាយការណ៍ និងផ្លាស់ប្តូរយោបល់ ស្នើទម្រង់ចាត់តាំង គ្រប់គ្រង ដំណើរការបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងមន្ទីរពិសោធន៍គន្លឹះជាតិ» រៀបចំឡើងក្នុងខែមិថុនា ឆ្នាំ ២០២៦។

លទ្ធផលនៃការជ្រើសរើសនឹងត្រូវបានជូនដំណឹងស្របតាមសមត្ថកិច្ច។ ក្រសួងក៏បូកសរុប និងដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលពិនិត្យ អនុម័តលើបញ្ជីឈ្មោះបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ មន្ទីរពិសោធន៍គន្លឹះជាតិតាមសេចក្តីសម្រេចចិត្តលេខ ១៤៨៣/QĐ-TTg ព្រមទាំងតាមដាន និងបូកសរុបស្ថានភាពអនុវត្តស្របតាមតួនាទីភារកិច្ច។

គោលដៅរហូតដល់ឆ្នាំ ២០៣០ គឺលើកកម្ពស់គុណភាព វិនិយោគថ្មី និងដាក់ឱ្យដំណើរការយ៉ាងតិចមន្ទីរពិសោធន៍គន្លឹះជាតិចំនួន ៨ និងមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ជាតិចំនួន ៤។

ម្ចាស់ការលើបច្ចេកវិទ្យាស្នូលយ៉ាងតិចចំនួន ១០

ក្នុងដំណាក់កាល ២០២៦-២០៣០ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងអនុវត្តយន្តការកុម្ម៉ង់ ឬឧបត្ថម្ភធនធានសម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ភារកិច្ចអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដល់បណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងមន្ទីរពិសោធន៍គន្លឹះជាតិដែលមានសមត្ថភាពសមស្រប។

បណ្តាភារកិច្ចទាំងនេះផ្សារភ្ជាប់ជាមួយគោលដៅម្ចាស់ការលើបច្ចេកវិទ្យាស្នូលយ៉ាងតិចចំនួន ១០ បម្រើដោយផ្ទាល់ដល់បណ្តាផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបញ្ហាធំៗរបស់ជាតិ។

ទន្ទឹមនឹងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ផែនការបានយកចិត្តទុកដាក់ដល់ការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាស។

តាមនោះ គោលដៅដែលបានដាក់ចេញគឺគាំទ្រការបង្កើតឡើងនូវសហគ្រាសបង្កើតថ្មីប្រកបដោយនវានុវត្តន៍ ឬសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យ៉ាងតិចចំនួន ១០ ដែលមានសមត្ថភាពម្ចាស់ការ និងធ្វើពាណិជ្ជកម្មនីយកម្មបច្ចេកវិទ្យា។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏តាមដានគោលដៅកំណើនមធ្យមយ៉ាងតិច ១៨% ក្នុងមួយឆ្នាំ លើចំនួនពាក្យស្នើសុំចុះបញ្ជីប្រឌិតញាណ និងប័ណ្ណការពារបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយគិតចាប់ពីឆ្នាំទីបីនៃការដំណើរការ។

ថ្នាលឌីជីថលមួយសម្រាប់គ្រប់គ្រងព័ត៌មាន តភ្ជាប់ និងគាំទ្រដល់ការកេងប្រវ័ញ្ចប្រើប្រាស់រួមគ្នានូវប្រព័ន្ធ នឹងត្រូវបានកសាងឡើង ដោយគ្រោងនឹងចាប់ផ្តើមដំណើរការចាប់ពីត្រីមាសទី II ឆ្នាំ ២០២៧។

វាយតម្លៃប្រសិទ្ធភាពក្រោយរយៈពេល ៣ ឆ្នាំ និង ៥ ឆ្នាំនៃការដំណើរការ

ផែនការបានកំណត់យន្តការត្រួតពិនិត្យ វាយតម្លៃតាមកាលកំណត់ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការវាយតម្លៃក្រោយរយៈពេល ០៣ ឆ្នាំ និង ០៥ ឆ្នាំនៃការដំណើរការ ដោយផ្អែកលើសមត្ថភាពបច្ចេកវិទ្យា និងប្រសិទ្ធភាពនៃការកេងប្រវ័ញ្ច។

ចំពោះអង្គភាពដែលក្រោយរយៈពេល ០៣ ឆ្នាំនៃការដំណើរការ សម្រេចបានក្រោម ៧០% នៃបណ្តាសូចនាករដែលបានប្តេជ្ញាចិត្ត គឺតម្រូវជាកំហិតឱ្យកសាង និងអនុវត្តវិធានការកែតម្រូវ។

ក្រោយរយៈពេល ០៥ ឆ្នាំនៃការដំណើរការ ប្រសិនបើអង្គភាពមិនឆ្លើយតបបានតាមបណ្តាសូចនាករដែលបានកំណត់ទេនោះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងធ្វើជាសេនាធិការដើម្បីកែសម្រួលវិធានការ ឬស្នើសុំផ្លាស់ប្តូរអង្គភាពគ្រប់គ្រង និងដំណើរការ ស្របតាមបទប្បញ្ញត្តិ។

បន្ទប់ស្អាត មជ្ឈមណ្ឌលណាណូ និងថាមពល សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិ Ha Noi ជាកន្លែងបណ្តុះបណ្តាល និងស្រាវជ្រាវអំពីពាក់កណ្តាលចម្លង។
បន្ទប់ស្អាត មជ្ឈមណ្ឌលណាណូ និងថាមពល សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិ Ha Noi ជាកន្លែងបណ្តុះបណ្តាល និងស្រាវជ្រាវអំពីពាក់កណ្តាលចម្លង។

យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះ រដ្ឋបានវិនិយោគលើមន្ទីរពិសោធន៍គន្លឹះជាតិចំនួន ១៦។ ប្រព័ន្ធនេះបានរួមចំណែកលើកកម្ពស់សក្តានុពលស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតឡើងនូវសមត្ថភាពជំនាញស៊ីជម្រៅមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ បណ្តាមន្ទីរពិសោធន៍នាពេលបច្ចុប្បន្ននៅតែមិនទាន់ក្លាយជាហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវយុទ្ធសាស្ត្រជាតិយ៉ាងពិតប្រាកដនៅឡើយ។ ចំណុចខ្វះខាតមួយចំនួនត្រូវបានចង្អុលបង្ហាញ រួមមាន ការជ្រើសរើសវិស័យវិនិយោគមិនទាន់ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបច្ចេកវិទ្យាយុទ្ធសាស្ត្រ; ការវិនិយោគនៅមានលក្ខណៈរាយប៉ាយ និងទំហំតូច; កង្វះយន្តការវិនិយោគតាមវដ្តជីវិត ថវិកាដំណើរការ ក្រុមធនធានមនុស្សជំនាញវិជ្ជាជីវៈ យន្តការប្រើប្រាស់រួមគ្នា និងវិធីសាស្ត្រវាយតម្លៃតាមលទ្ធផល។

ក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលកាន់តែស្រួចស្រាល់ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងមន្ទីរពិសោធន៍ជាតិ ត្រូវបានកំណត់ថាជាតម្រូវការបន្ទាន់មួយ។

ប្រព័ន្ធនេះសំដៅបង្កើតខ្សែច្រវាក់តភ្ជាប់គ្នាចាប់ពីការស្រាវជ្រាវ ការអភិវឌ្ឍ ការសាកល្បង ការកែលម្អ រហូតដល់ការធ្វើពាណិជ្ជកម្មនីយកម្មផលិតផល; កសាងសមត្ថភាពស្នូលដើម្បីដោះស្រាយបញ្ហាធំៗ និងភារកិច្ចបច្ចេកវិទ្យាយុទ្ធសាស្ត្រ; កាត់បន្ថយការពឹងផ្អែកលើខាងក្រៅ។

ការអភិវឌ្ឍឱ្យបានស៊ីសង្វាក់គ្នាក៏សំដៅកាត់បន្ថយការវិនិយោគត្រួតស៊ីគ្នា លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពធនធានសាធារណៈ និងគាំទ្រសហគ្រាសក្នុងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។

បង្កើតសមត្ថភាពស្វ័យភាពបច្ចេកវិទ្យាថ្នាក់ជាតិ

នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Ho Quoc Dung បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១៤៨៣/QĐ-TTg អនុម័តលើគម្រោង «អភិវឌ្ឍប្រព័ន្ធបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ មន្ទីរពិសោធន៍គន្លឹះជាតិ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ»។

គម្រោងនេះបានកំណត់គោលដៅអភិវឌ្ឍប្រព័ន្ធមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងមន្ទីរពិសោធន៍គន្លឹះជាតិតាមទិសដៅទំនើប ស៊ីសង្វាក់គ្នា មានសមត្ថភាពតភ្ជាប់ និងកេងប្រវ័ញ្ចប្រើប្រាស់រួមគ្នានៅទូទាំងប្រទេស។

ចំណុចស្នូលនៃការវិនិយោគត្រូវបានកំណត់លើបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាស្នូល និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ។

តាមរយៈគម្រោងនេះ វៀតណាមនឹងបង្កើតឡើងជាបណ្តើរៗនូវសមត្ថភាពថ្នាក់ជាតិស្តីពីការស្រាវជ្រាវ ការពិសោធន៍ ការវាស់វែង ការត្រួតពិនិត្យបញ្ជាក់ ការវាយតម្លៃភាពអនុលោម ការផលិតសាកល្បង និងការធ្វើពាណិជ្ជកម្មនីយកម្មបច្ចេកវិទ្យា។

តាមរយៈនោះ សមត្ថភាពស្រូបយក ម្ចាស់ការ និងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រត្រូវបានលើកកម្ពស់ រួមចំណែកពង្រឹងស្វ័យភាពបច្ចេកវិទ្យាថ្នាក់ជាតិ៕

ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា
យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែសីហា ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សទាំងបី វៀតណាម - ឡាវ - កម្ពុជា ដោយបានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម អភិបាលកិច្ចទីក្រុង ការបំប្លែងឌីជីថល ការអភិវឌ្ឍប្រភពធនធានមនុស្ស និងការងារកសាងបក្ស។
ការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យ AI៖ ពីបទពិសោធន៍របស់សិង្ហបុរី ដល់តម្រូវការបំប្លែងខ្លួនរបស់វៀតណាម ការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យ AI៖ ពីបទពិសោធន៍របស់សិង្ហបុរី ដល់តម្រូវការបំប្លែងខ្លួនរបស់វៀតណាម
យុគសម័យ - AI និងបច្ចេកវិទ្យាជាន់ខ្ពស់កំពុងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវតម្រូវការចំពោះប្រភពធនធានមនុស្ស។ សម្រាប់វៀតណាម បញ្ហាមិនត្រឹមតែជាការបណ្តុះបណ្តាលបន្ថែមវិស្វករ និងអ្នកជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវផ្លាស់ប្តូរថ្មីវិស័យអប់រំ បំពាក់បំប៉នជំនាញថ្មីៗសម្រាប់កម្លាំងពលកម្មដែលមានស្រាប់ និងត្រៀមរៀបចំសម្រាប់ដំណើរការផ្លាស់ប្តូរមុខរបរនៅក្នុងខឿនសេដ្ឋកិច្ច។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តភ្ជាប់អ្នកជំនាញ AI សកល ជាមួយបណ្តាបញ្ហាជាក់ស្តែងរបស់វៀតណាម
ធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍វៀតណាម ផ្លាស់ប្តូរចំណុចស្នូលទៅកាន់គុណភាព និងសមត្ថភាពប្រកួតប្រជែង
រហូតដល់ឆ្នាំ ២០៣០ ដាក់ឱ្យដំណើរការមន្ទីរពិសោធន៍គន្លឹះជាតិយ៉ាងតិចចំនួន ៨
អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែនៅខេត្ត Tuyen Quang

អានច្រើនបំផុត

ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
ចង់បានមួយឆ្នាំ ប្រែជាបានមួយជីវិត
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
ការរៀបចំបណ្តាញសាលារៀនសាធារណៈឡើងវិញ៖ ជំហានផ្លាស់ប្តូរឆ្ពោះទៅរកទម្រង់ប្រតិបត្តិការថ្មី
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការផ្សារភ្ជាប់រវាងប្រជាជនវៀតណាម - រុស្ស៊ី